នាយ ចឺម ចេញមុខភ្លាមៗ ក្រោយមានពាក្យថាខ្លួន មានអំណួត ល្បីជាង ខេមរៈ សិរីមន្ត (មានវីដេអូ)

//s4.kh1.co/6b/6b062992f50caba7c5b008df9ce115fa2327fc3d.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីអតីតតារាកំប្លែងនាយ ចឺម កំពុងតែទទួលបានការគាំទ្រ និងប្រជាប្រិយខ្លាំងពីសំណាក់មិត្តៗយុវវ័យនោះ ធ្វើឲ្យតារាចម្រៀងប្រុសវ័យក្មេងរូបនេះ មានឈ្មោះសម្លេងខ្លាំងនៅលើវិថីសិល្បៈ នាពេលបច្ចុប្បន្ននេះកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ ដោយនាយ ចឺម ជាតារាចម្រៀងប្រុសមានប្រជាប្រិយភាពខ្លាំងនោះ ស្ទើរតែគ្រប់បទចម្រៀងរបស់ខ្លួនទាំងអស់ សុទ្ធតែមានការពេញនិយមខ្លាំងគ្រប់បទតែម្ដង។
 ជាក់ស្ដែង កាលពីថ្មីៗនេះក៏មានពាក្យលេចឭជាច្រើនថា ខ្លួនជាតារាចម្រៀងប្រុសវ័យក្មេងដែលទើបតែរះជាង៥ឆ្នាំនេះលើវីថីសិល្បៈ មានអំណួតល្បីខ្លាំងជាងតារាចម្រៀងរៀមច្បង ធ្វើឲ្យនាយ ចឺម មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងទាំងអស់នេះ ខណៈពេលដែលលោក កំពុងតែល្បីខ្លាំង។
ជាមួយគ្នានេះផងដែរ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព នាយ ចឺម ក៏បានធ្វើការបង្ហោះវីដេអូមួយ បកស្រាយពីរឿងរ៉ាវទាំងអស់ ដែលមិនមែនជាការពិត និងឈប់ឲ្យពុក ម៉ែបងប្អូន មានការយល់ច្រឡំទៅកាន់ខ្លួន បន្តទៅទៀតជាមួយនឹងពាក្យទាំងអស់នោះ។
 ម្យ៉ាងវិញទៀត នាយ ចឺម ក៏បានបន្តទៀតថា ខ្លួន នៅតែបង្ហាញពីក្កីគោពស្រលាញ់ ទៅកាន់រៀមច្បងខ្លាំងដដែល មិនដែលហ៊ានគិតរឿងអួតអាងនោះទេ ក្រៅពីបម្រើអារម្មណ៍ទស្សនិកជនជាមួយនឹងសមត្ថភាពរបស់ខ្លួននេះ​៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម
  នាយ ចឺម ពេលLive វីដេអូ
  នាយ ចឺម ពេលLive វីដេអូ
  នាយ ចឺម ពេលLive វីដេអូ
  នាយ ចឺម ពេលLive វីដេអូ
នាយចឺម
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T