ខ្លាំងប៉ះខ្លាំងនៅអ៊ីតាលី! Juventus យកឈ្នះ Inter ក្រៅដីដណ្ដើម៣ពិន្ទុឈរកំពូលតារាង Serie A (មានវីដេអូ)

//s6.kh1.co/b1/b1a66218b57dff5d1e13cf20725d0c0ca0dcd08f.jpg
កីទ្បា

 ០៧-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះមានការប្រកួតធំមួយប្រចាំលីគកំពូលអ៊ីតាលី Serie A ដែលជាការប្រកួតដណ្ដើមតំណែងកំពូលតារាងរវាងក្រុម Inter Milan នឹងក្រុមការពារជើងឯក Juventus ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល១ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ជក់ចិត្តនេះគេសង្កេតឃើញថាក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ Inter Milan ស៊ុតបាន៦ជើងចំគោលដៅ៣ដងសម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ Juventus ស៊ុតបាន៩ជើងចំគោលដៅ៥ដងសម្រេចទីបាន២គ្រាប់។

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Lautaro Martinez តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី១៨ ចំណែកឯ២គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ ២រូបផ្សេងគ្នាដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនកីឡាករ Paulo Dybala នៅនាទីទី៤ និង គ្រាប់ទី២សម្រេចទីដោយកីឡាករ Gonzalo Higuain នៅនាទីទី៨០។

  កីឡាករ Lautaro Martinez
  កីឡាករ Lautaro Martinez

ដូច្នេះក្រោយលេងពេញ៩០នាទីក្រុមម្ចាស់ផ្ទះ Inter Milan រងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល១ទល់នឹង២។

  កីឡាករ Paulo Dybala និង 

កីឡាករ Gonzalo Higuain
  កីឡាករ Paulo Dybala និង  កីឡាករ Gonzalo Higuain

គួរបញ្ជាក់ផងដែរថាជ័យជម្នះដ៏សំខាន់នេះជួយអោយ Juventus ទទួលបាន៣ពិន្ទុបន្ថែមឡើងឈរកំពូលតារាងដោយមានពិន្ទុសរុបចំនួន១៩ពិន្ទុ ខណៈក្រុមម្ចាស់ផ្ទះ Inter Milan មាន១៨ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសប្ដាហ៍ទី៧នេះ។

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នារវាងក្រុមទាំងពីរអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖  

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T