ព្យុះភ្លៀង រឿងកាបូបប្រ៊េនពេក! យប់មិញ ចោម ក្វាន់ ចេញវីដេអូ ឲ្យអ្នកទិញកាបូបនាង ប្តូរយកលុយវិញទាំងអស់ (មានវីដេអូ)

//s6.kh1.co/ea/ea585101b7aa974565651439e5ed3a7aece4415f.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពីពេលផ្ទុះរឿងរ៉ាវជាច្រើនជាមួយនឹង ចោម ក្វាន់​ ដែលជាតារាហ្វេសប៊ុកដ៏ល្បី ជា​មួយអ្នកទិញកាបូបពីនាង ដែលថាឲ្យនាងលក់កាបូបក្លែងក្លាយ ហើយថាកាបូបOriginal។
 លើសពីនេះទៅទៀត មិនត្រឹមតែប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនោះទេ សូម្បីតែតារាប្រុស ស្រី ក្នុងនិងក្រៅប្រទេស ក៏នៅមិនសុខចេញមុខប្រតិកម្មខ្លាំងៗផងដែរ ធ្វើឲ្យរឿងនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងៗ។
ជាក់ស្ដែង កាលពីយប់មិញនេះអ្នកនាង ចោម ក្វាន់ ដែលជាអ្នកលក់កាបូប ក៏បានចេញមុខធ្វើការបង្ហោះឃ្លីបវីដេអូខ្លីមួយ ដែលជាការសុំទោសជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រមទាំងបាននិយាយថា និងធ្វើការប្ដូរប្រាក់ជូន ទៅកាន់អតិថិជនវិញថែមទៀតផង។
 គូររម្លឹកផងដែរថា ក្នុងឃ្លីបវីដេអូខ្លីជាង១នាទីនោះ អ្នកនាង ចោម ក្វាន់ មិនបានបញ្ជាក់ថាកាបូបទាំងអស់នោះដែលខ្លួន លក់នាពេលកន្លងនោះជារបស់ កូពី ឬរបស់ពិតនោះទេ ដោយគ្រាន់តែសន្យាថា និងប្ដូរប្រាក់ជូនវិញ បើមិនមានការពេញចិត្តនឹងកាបូបរបស់នាង៕ 
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ 
 ចោម ក្វាន់ ពេលចេញវីដេអូ  
 ចោម ក្វាន់ ពេលចេញវីដេអូ  
 ចោម ក្វាន់ ពេលចេញវីដេអូ  
 ចោម ក្វាន់ ពេលចេញវីដេអូ  
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T