កូនឆ្កែមួយក្បាលកំពុងល្បីល្បាញ ព្រោះតែមានទម្រង់មុខមើលទៅដូចមនុស្សកំពុងញញឹម

//s6.kh1.co/8d/8d60988838bac0261ac580a6601a720ce1885b84.jpg
សង្គម

 ០៦-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ ឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាលកំពុងក្លាយទៅជាតារាអ៊ិនធើណែត ព្រោះតែមានទម្រង់មុខមើលទៅញញឹមស្រទន់ដូចមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ឆ្កែឈ្មោលមួយក្បាលនោះមានឈ្មោះថា Nori ជាប្រភេទពូជកាត់ Aussiepoo ដែលស្ថិតនៅក្រោមការចិញ្ចឹមដោយលោក Kevin Hurless និងនាង Tiffany Ngo មកពីទីក្រុង Seattle សហរដ្ឋអាមេរិក។ Nori មានទម្រង់គ្រាប់ភ្នែកដូចជាផ្លែអាល់ម៉ុនជាមួយនឹងបបូរមាត់ស្តួចពណ៌ផ្កាឈូក ដែលមើលទៅដូចមនុស្សញញឹមពិតៗ។

លោក Kevin បាននិយាយថា៖

«នៅពេលដែល Nori នៅតូច រាល់ពេលដែលចេញទៅក្រៅម្ដងៗ តែងតែមានមនុស្សមកសួរពីវារហូត។ នៅពេលដែលវាធំលូតលាស់បន្ដិចក៏មិនសូវមានអ្នកសួរ ប៉ុន្ដែមនុស្សជាច្រើននៅតែនិយាយថា វាមានមុខមាត់ដូចនឹងមនុស្ស។ វាគឺជាឆ្កែមួយក្បាលដែលគួរឲ្យស្រលាញ់ រាក់ទាក់ និងចូលចិត្តលេងច្រើន។ វាតែងតែបង្ហាញភាពស្និតស្នាលទៅកាន់ឆ្កែដ៏ទៃទៀតដែលវាបានជួប។»

ក្រោយពីលោក Kevin បានបង្ហោះរូបភាពរបស់ Nori ជាច្រើនសន្លឹកទៅលើបណ្ដាញសង្គម Twitter រួចមក បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានភាពល្បីល្បាញយ៉ាងឆាប់រហ័សទៀតផង៕

សូមទស្សនារូបភាពនៅខាងក្រោម៖

Nori និងម្ចាស់ទាំងពីរ
Nori និងម្ចាស់ទាំងពីរ
Nori
Nori
Nori
Nori
Nori
Nori
Nori
Nori
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T