កំពូលកូនស្រី! ម្ដាយបង្ខំចិត្តឈប់ពីការងារ ព្រោះតែកូនស្រីរពឹសខ្លាំងពេកដូចចាប់ក្ដាមដាក់ចង្អេរ ដល់ថ្នាក់បញ្ឈប់ពីសាលារៀន (មានវីដេអូ)

//s4.kh1.co/02/0249f89c6ae3d05ec970357bb295b8fb24a063ab.jpg
សង្គម

 ០៦-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ស្ត្រីជាម្ដាយម្នាក់កំពុងភ័យព្រួយទៅនឹងចរិតរពឹសរបស់កូនស្រីតូចរបស់ខ្លួន ត្រូវបង្ខំចិត្តឈប់ពីការងារ ដើម្បីមើលថែកូននៅផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះថា Joanne និងមានកូនស្រីតូចម្នាក់ឈ្មោះ Lottie អាយុ៣ឆ្នាំ។ ក្មេងស្រីតូចនោះគឺជាក្មេងម្នាក់ដែលកំពូលរពឹសនៅមិនចេះស្ងៀមសោះឡើយ ដែលធ្វើឲ្យម្ដាយបង្ខំចិត្តឈប់ពីការងារ។ ក្មេងស្រី Lottie ចូលចិត្តឡើងតោងបង្អួច គ្រឿងសង្ហារឹមផ្សេងៗ និងរត់ឆ្លងកាត់ផ្លូវដើម្បីគេចចេញពីម្ដាយជាដើម។ លើសពីនេះទៅទៀត​ នៅពេលដែលម្ដាយស្ដីបន្ទោស ក្មេងស្រី Lottie តែងតែប្រើពាក្យមិនសមរម្យនិងបង្ហាញម្រាមដៃកណ្ដាលទៅកាន់ម្ដាយទៀតផង។

ស្ត្រីជាម្ដាយបាននិយាយថា៖

«ខ្ញុំមិនមានពេលវេលាសម្រាប់ធ្វើអ្វីទាំងអស់ គឺត្រូវនៅក្បែរនិងចាំមើលថែនាងរហូត។ នាងមិនខ្វល់ពីគ្រោះថ្នាក់អ្វីទាំងអស់។ នៅពេលដែលនាងកំពុងធ្វើអ្វីមួយ ខ្ញុំទៅបញ្ឈប់សកម្មភាពនាង នាងនឹងត្រលប់ទៅធ្វើវាវិញដដែល។ នាងត្រូវបានបញ្ឈប់ពីសាលារៀន ដោយសារតែសកម្មភាពប្លែកៗរបស់នាង។ ខ្ញុំទទួលទូរស័ព្ទពីខាងសាលារៀនយ៉ាងតិច ៣ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលនាងត្រលប់ទៅផ្ទះវិញ។ ខ្ញុំព្រួយបារម្ភណាស់ ព្រោះភ័យខ្លាចថ្ងៃណាមួយនាងបង្កគ្រោះថ្នាក់ទៅដល់ខ្លួនឯង។»

ដោយឃើញពីសកម្មភាពគ្រោះថ្នាក់ដែលកូនស្រីតែងតែធ្វើជាប្រចាំ ស្ត្រីជាម្ដាយបាននាំកូនស្រីទៅកាន់មន្ទីរពេទ្យចិត្តវិទូកុមារ។ វេជ្ជបណ្ឌិតបានឲ្យដឹងដែរថា ក្មេងស្រី Lottie គ្រាន់តែចង់សាកនិងចង់ស្គាល់អ្វីដែលនៅជុំវិញខ្លួនប៉ុណ្ណោះ។ ដើម្បីឲ្យក្មេងស្រី Lottie ឈប់ធ្វើសកម្មភាពទាំងអស់នោះ ស្ត្រីជាម្ដាយគួរតែព្យាយាមឲ្យកូនស្រីនៅកន្លែងដែលមានសុវត្ថិភាព និងពន្យល់ពីគ្រោះថ្នាក់នៃសកម្មភាពដែលកូនស្រីកំពុងធ្វើ។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះត្រូវបានចែករំលែកនៅលើបណ្ដាញអ៊ិនធើណែតរួចមក មានមតិមួយចំនួនបាននិយាយថា៖

«ក្មេងស្រីនោះមានចរិតបែបនេះ ប្រាកដជាដោយសារឪពុកម្ដាយប្រើប្រាស់ពាក្យមិនសមរម្យនៅក្នុងផ្ទះ។»

«ប្រហែលជាស្ត្រីជាម្ដាយមិនដែលហាមឃាត់កូនស្រីតាំងពីដំបូង ទើបមកទល់ពេលនេះកូនមិនស្ដាប់ និងធ្វើអ្វីៗគ្រប់យ៉ាងតាមតែចិត្តចង់។»

«ស្ត្រីជាម្ដាយនឹងពិបាកជាងនេះនៅពេលដែលកូនស្រីធំឡើង ប្រសិនបើមិនអាចទប់ស្កាត់ពីវ័យក្មេងទៅ៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនស្រី
កូនស្រី
កូនស្រី
កូនស្រី
កូនស្រីនិងម្ដាយ
កូនស្រីនិងម្ដាយ
កូនស្រីនិងម្ដាយ
កូនស្រីនិងម្ដាយ
កូនស្រីនិងម្ដាយ
កូនស្រីនិងម្ដាយ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T