ដាច់ចង្កេះបាត់! មើលស្ទើរមិនស្គាល់សោះ ពេល Bro Kh តុបតែងខ្លួនជាស្រីបែបនេះ (មានវីដេអូ)

//s6.kh1.co/23/232f11a7559dd8f7b000ff583f497c886194af6f.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីតារាហ្វេសប៊ុក ក៏ដូចជា Youtuber ដ៏មានប្រជាប្រិយភាពលោក Bro KH ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ជាមិនខាននោះទេ ធ្វើថាកម្លោះសង្ហារូបនេះ ពិតជាទទួលការគាំទ្រខ្លាំង នៅលើបណ្តាញសង្គមអ៊ីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញនេះ លោក Bro KH បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោកបែរជាផ្លាស់ប្តូរមកតុបតែង និងផាត់មុខជាមនុស្សស្រី ដែលមើលទៅស្ទើរតែមិនអាចចំណាំថាជាលោកនោះទេ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញលោក Bro KH តុបតែងផាត់មុខជាមនុស្សស្រីបែបនេះ ព្រោះថាកន្លងមកអ្នកគាំទ្រធ្លាប់តែឃើញលោក តែងខ្លួនជាបុរសសង្ហាទាក់ភ្នែកអ្នកគាំទ្រតែប៉ុណ្ណោះ។

ម៉្យាងវិញទៀត សម្រាប់ការតុបតែងខ្លួនជាមនុស្សស្រីនេះ លោក Bro KH បានមកថតនៅហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះ Little Fashion កាលពីយប់មិញ ដើម្បីផ្សព្វផ្សាយផលិតផល ក៏ដូចជាPromotion ថ្មីឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 pro Max ដោយការចុះឈ្មោះ ក្នុងកម្មវិធី L192 ក្នុង Playstore និង Appstore ផងដែរ។

ដូច្នេះប្រិយមិត្ត អាចធ្វើការចុះឈ្មោះ ដើម្បីទទួលបានការឈ្នះរង្វាន់ធំបាន!!
ជាងផាត់មុខ៖ Sovat Momo

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Bro KH
Bro KH
Bro KH
Bro KH
Bro KH
Bro KH
Bro KH ពេលផាត់មុខជាស្រី
Bro KH ពេលផាត់មុខជាស្រី
Bro KH ពេលផាត់មុខជាស្រី
Bro KH ពេលផាត់មុខជាស្រី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T