Hailey បាន Justin ធ្វើប្តីសំណាងហើយ ព្រោះលោកមិនប្រកាន់ខ្លួន សុទ្ធតែធ្វើម្ហូបឲ្យនាងញ៉ាំទៀត

//s6.kh1.co/54/54108fd7e67fbfa67d3cdf12b2041cbee11fe260.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងប៉ុបលោក Justin Bieber ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរូបនេះទើបតែធ្វើពិធីមង្គលការយ៉ាងអធឹកអធម ជាមួយភរិយាជាទីស្រលាញ់របស់ខ្លួននាង Hailey Baldwin។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ កាលពីម្សិលមិញនេះ លោក Justin Bieber បានធ្វើឲ្យគ្រប់គ្នាក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញលោកបានចូលចង្ក្រានបាយ ធ្វើសាំងវិចឲ្យប្រពន្ធសំណព្វរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ នាង Hailey ក៏បានចូលទៅ Comment រូបជាច្រើនសន្លឹករបស់ Justin Bieber កាន់ចានសាំងវិច ដែលថតបានដោយអ្នកកាសែតហើយបង្ហោះលើបណ្តាញសង្គម ដោយនាងបាននិយាយថា៖

 “មិនមែនកុហកទេណា នេះគឺជាសាំងវិចដែលឆ្ងាញ់បំផុត ដែលខ្ញុំធ្លាប់ញ៉ាំពីមុនមក”។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នានិយាយថា លោក Justin ពិតជាបំពេញតួនាទីជាស្វាមីដ៏ល្អម្នាក់ សុខចិត្តធ្វើម្ហូបឲ្យប្រពន្ធដោយមិនប្រកាន់ខ្លួន ពិតជាគួរឲ្យសរសើរមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Justin និង Hailey
Justin និង Hailey
Justin Bieber កាន់ចានសាំងវិច
Justin Bieber កាន់ចានសាំងវិច
Justin Bieber កាន់ចានសាំងវិច
Justin Bieber កាន់ចានសាំងវិច
Justin Bieber កាន់ចានសាំងវិច
Justin Bieber កាន់ចានសាំងវិច
Comment របស់ Hailey
Comment របស់ Hailey
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T