លើកទី១ជួបគ្នា សុខ ពិសី និងតារាថៃ Savika Pinky បង្ហាញភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ដល់ម្លឹង!

//s6.kh1.co/58/588e39dbcaa07304b402bbb6fe4dc2adbd77a56a.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ស្ងាត់ៗកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីថៃ Savika Pinky នៅលើទឹកដីប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលរូបសម្រស់នៅក្រៅរបស់នាងពិតជាស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ មកដល់ប្រទេសខ្មែរលើកនេះ តារាស្រីថៃរូបនេះបានបង្ហាញភាពស្និទ្ធស្នាល និងរាក់ទាក់យ៉ាងខ្លាំង ចំពោះហ្វេនៗ​ ជាពិសេសគឺតារាស្រីខ្មែរ កញ្ញាសុខ ពិសី តាមរយៈសកម្មភាពជាច្រើននៅលើឆាក។

ដោយក្នុងនោះឃើញថា អ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំង ប្រៀបដូចជាស្គាល់គ្នាតាំងពីយូរយ៉ាងដូច្នោះ ព្រោះថារាល់សកម្មភាពរបស់តារាស្រីទាំង២ ពោរពេញដោយសា្នមញញឹម ភាពរាក់ទាក់គ្នាយ៉ាងខ្លាំងតែម្តង។ ម្យ៉ាងវិញទៀត សូម្បីតែរូបសម្រស់អ្នកទាំង២ ក៏មើលទៅស្រស់សោភា ស្អាតមិនចាញ់គ្នាប៉ុន្មាននោះដែរ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសកម្មភាព រាក់ទាក់គ្នាដ៏ល្អរបស់ពួកគេ ថែមទាំងបានធ្វើការសរសើរពីររូបសម្រស់ ដែលម្នាក់ៗមានវ័យច្រើនយ៉ាងណា តែសម្រស់នៅតែស្អាតៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ពិសី
សុខ ពិសី
Savika Pinky
Savika Pinky
Savika Pinky និងសុខ ពិសី បង្ហាញភាពស្និទ្ធិស្នាល

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T