ហាន់ ជីអ៊ុន ទើបដាច់ចិត្តបង្ហោះរូប លើបណ្តាញសង្គម ក្រោយពីលែងលះជាមួយស្វាមី

//s5.kh1.co/10/10cead20bf14fd81cdff0861aa19b83f97ce951b.jpg
តារា & កម្សាន្ដ

 ០៦-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនាង Song Hye Kyo ហៅ ហាន់ ជីអ៊ុន បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះបង្ហោះរូបនៅលើបណ្តាញសង្គម ក្រោយពីលែងលះជាមួយអតីតស្វាមី លោក Song Joong Ki។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រូបភាពមួយសន្លឹកនោះដែរ នាង Song Hye Kyo ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់សរសើរពីសម្រស់នាង ថារូបនាងពិតជាស្អាត និងប្លែកមើលស្ទើរតែមិនស្គាល់នោះទេ ក្នុងរូបមួយសន្លឹកនេះ។

យ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលនាង Song Hye Kyo បានបង្ហោះរូបនៅលើបណ្តាញសង្គម​ក្រោយពីផ្តាច់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយនេះមួយរយៈ បន្ទាប់ពីមានការប្តឹងលែងលះគ្នាជាមួយ លោក Song Joongki ដែលធ្វើឲ្យកក្រើកពេញបណ្តាអ្នកសិល្បៈ។

គួររម្លឹកដែរថា នាង Song Hye Kyo និងលោក Song Joongki បានលែងលះគ្នា កាលពីថ្ងៃទី ២២ ខែសីហា មកម្ល៉េះ ដោយពួកគេបានលើកយកហេតុផលថា ដោយសារតែចរិតមិនចុះសម្រុងគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Song Hye Kyo
Song Hye Kyo
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
រូបទើបតែបង្ហោះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T