កុំខូចចិត្តអីហ្វេន Boy! Nancy ត្រៀមថតរឿងជាមួយតួប្រុសអូស្ត្រាលីរូបសង្ហា សមគ្នាអស់ស្ទះហើយ!

//s5.kh1.co/af/af329de2df77f0177d0e6e5174a04cc4e65b8062.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចាប់តាំងពីចូលប្រឡូកសិល្បៈមក តារាចម្រៀងស្រីកូនកាត់ Nancy សមាជិកក្រុម Momoland ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ពីសំណាក់មហាជន ដោយសារតែសម្រស់ដ៏ស្រស់ស្អាតលេចធ្លោពីកំណើតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ ទន្ទឹមនឹងការងារជាអ្នកចម្រៀងកំពុងទទួលបានជោគជ័យ ស្រាប់តែថ្មីៗនេះ តារាស្រីវ័យ១៩ឆ្នាំរូបនេះ បានប្រកាសថា នឹងចូលប្រឡូកក្នុងវិស័យសម្តែងបន្ថែមទៀត ដោយនាងនឹងត្រៀមសម្តែងខ្សែភាពយន្តបរទេសថ្មីមួយ ចំណងឃើញថា «Soulmate» ដែលសម្តែងជាមួយនឹងតារាសម្តែងប្រុសរូបសង្ហា សញ្ជាតិអូស្រ្តាលី ឈ្មោះថា James Reid

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ អ្នកទាំងពីរក៏ដូចជាផលិតករខ្សែភាពយន្ត ក៏បានធ្វើជំនួបជួបជុំគ្នាញុំាអាហារពេលល្ងាច ជាការបើកឆាកដំណើរការខ្សែភាពយន្តផងដែរ។ ​ដោយឡែក អ្វីដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺរូបសម្រស់ដ៏ស្រស់ស្អាតសង្ហារបស់តួឯកប្រុសស្រីថ្មោងថ្មីទាំងពីរដួងនេះតែម្តង។

ជាការពិតណាស់ សម្រស់របស់តួឯកប្រុសស្រីទាំងពីរដួងនេះ ធ្វើឲ្យប្រិយមិត្តមិនអាចដកក្រសែភ្នែកចេញបាន ដោយសារតែ Nancy និង James សុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាតសង្ហាដូចៗគ្នា ដោយទាំងនេះហើយជាមូលហេតុ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសា ចង់ទស្សនាខ្សែភាពយន្តរបស់ពួកគេក្នុងពេលឆាប់ៗនេះផងដែរ៕

Nancy ជួបជុំញុំាអាហារពេលល្ងាច សម្រាប់រឿងថ្មី

Nancy និង James ជួបជុំញុំាអាហារពេលល្ងាច សម្រាប់រឿងថ្មី

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T