វាសនាមើលមិនឃើញ! មកដឹងពីអាជីពរបស់តារាប្រុសទាំងនេះ មុនពេលក្លាយខ្លួនជាតារាដ៏ល្បី លំដាប់ពិភពលោក!

//s6.kh1.co/b4/b4dd31fd08dde8aec9ec422778f9666c8eba0c85.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ជាការពិតណាស់មុននឹងទទួលបានភាពជោគជ័យ ត្រូវឆ្លងកាត់ឧបសគ្គ និងការបរាជ័យជាច្រើនលើកច្រើនសា។ ជាក់ស្តែង សូម្បីតែតារាប្រុសហូលីវូតល្បីៗទាំងនេះ ក៏ធ្លាប់ឆ្លងកាត់បញ្ហាជាច្រើន ថែមទាំងធ្លាប់ធ្វើការងារតូចតាច មុនពេលដែលពួកគេមានឱកាសចូលប្រឡូកនៅក្នុងវិស័យសិល្បៈ រហូតដល់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងទេថា តារាទាំងនោះជាអ្នកណា? ហើយពីមុនពួកគេធ្លាប់ប្រកបមុខរបរជាអ្វីខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖

១. Brad Pitt

តារាសម្តែងប្រុសវ័យ ៥៥ឆ្នាំរូបនេះ មានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ។ គួរឲ្យដឹងផងដែរថា មុនពេលចូលប្រឡូកនៅក្នុងវិស័យសិល្បៈ Brad Pitt ធ្លាប់ធ្វើការជាអ្នកបើកឡានដឹកជញ្ជូនទូរទឹកកក និងធ្វើជាអ្នកពាក់អាវតុក្កតាធំៗ ដើម្បីរាំទទួលភ្ញៀវនៅខាងមុខហាងលក់មាន់បំពងល្បីឈ្មោះមួយ។

Brad Pitt
Brad Pitt

២. Kanye West

ឆ្នាំនេះ Kanye មានអាយុ៤២ឆ្នាំហើយ បើរម្លឹកពីអតីតកាលវិញ តារាប្រុសរូបនេះធ្លាប់ធ្វើជាអ្នកធ្វើការហ្វឹកហាត់ ជួយបត់ខោអាវ នៅក្នុងហាងលក់សម្លៀកបំពាក់ល្បីលំដាប់ថ្នាក់ពិភពលោក GAP

Kanye West
Kanye West

៣. George Clooney

កាលរៀននៅថ្នាក់វិទ្យាល័យ តារាជើងចាស់វ័យ៥៨ឆ្នាំរូបនេះ ជាកីឡាករ Baseball អាជីព និងមានបំណងប្រាថ្នាចង់ចូលលេងនៅក្នុងក្រុម Cincinnati Reds ប៉ុន្តែបំណងប្រាថ្នារបស់លោកមិនបានសម្រេចនោះទេ។ ក្រោយពីរៀនចប់លោកបានសាកល្បង ធ្វើការងារជាច្រើនមុខដូចជា បុគ្គលិកលក់ស្បែកជើង អ្នកលក់ធានារ៉ាប់រង និងធ្វើជាកម្មករនៅចំការដើមថ្នាំជក់។

George Clooney
George Clooney

៤. Tom Cruise

សម្រាប់តារាប្រុសវ័យ៥៧ឆ្នាំរូបនេះ ក៏មិនខុសពីតារាប្រុសដែលបានរៀបរាប់ខាងលើដែរ ដោយមុនពេលចូលប្រឡូកនៅក្នុងវិស័យសិល្បៈ លោកធ្លាប់បួសជាអ្នកកាន់សាសនា នៅក្នុងទីក្រុង Cincinnati រដ្ឋ Ohio។ ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើជាអ្នកដឹកជញ្ជូនកាសែត និងធ្វើជាអ្នកយួរវ៉ាលីសនៅក្នុងសណ្ឋាគារផងដែរ។  

 Tom Cruise
 Tom Cruise

៥. Hugh Jackman

មុនក្លាយខ្លួនទៅជាតារាសម្តែង Hugh Jackman មានអាជីពជាគ្រូកីឡា នៅក្នុងសាលារៀនមួយកន្លែង។

Hugh Jackman
Hugh Jackman

៦. Johnny Depp

តារាសម្តែងវ័យ៥៦ឆ្នាំរូបនេះ ជាប់ឈ្មោះជាបុរសដែលស៊ិចស៊ីបំផុតប្រចាំឆ្នាំ២០០៣ និង២០០៩ ហើយជីវិតនៅលើវិថីសិល្បៈរបស់លោក មានភាពជោគជ័យខ្លាំង។ តែបើក្រឡេកទៅមើលមុនពេល ដែលលោកចូលប្រឡូកនៅក្នុងវិស័យសិល្បៈវិញ Johnny Depp ធ្លាប់ធ្វើជាភ្នាក់ងារលក់ប៊ិចតាមប្រព័ន្ធទូរស័ព្ទ ។

Johnny Depp
Johnny Depp

៧. Gerard Butler

Gerard Butler ប្រើរយៈពេល៧ឆ្នាំដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ហើយលោកបានធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់មួយកន្លែង មុនពេលសម្រេចចិត្តចូលប្រឡូកនៅក្នុងវិស័យសិល្បៈ។

Gerard Butler
Gerard Butler

៨. Dwayne Johnson

សម្រាប់តារាសម្តែងប្រុសរូបនេះ ភាគច្រើនគ្រប់គ្នាតែងហៅលោកថា The RockThe Rock កើតនៅក្នុងគ្រួសារអ្នកបោកចំបាប់ ប៉ុន្តែលោកបានក្លាយខ្លួនទៅជាកីឡាករ American Football ហើយថែមទាំងធ្លាប់ដណ្តើមបានពានរង្វាន់ លំដាប់ប្រទេសទៀតផង។

Dwayne Johnson
Dwayne Johnson

៩. Arnold Schwarzenegger

តារាសម្តែងប្រុសវ័យ៧២ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករកាយវប្បកម្មដ៏ល្បីឈ្មោះមួយរូប និងធ្លាប់ដណ្តើមបានពានរង្វាន់ច្រើនរាប់មិនអស់។ លើសពីនេះ លោកថែមទាំងមានមុខជំនួញ លក់ឧបករណ៍សម្រាប់លេងកីឡាកាយវប្បកម្មទៀតផង មុនពេលដែលលោកចូលសម្តែងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៧០។

Arnold Schwarzenegger
Arnold Schwarzenegger
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T