អុញនោះ! តារាប្រុសសង្ហា Lee Dong Wook រងការរិះគន់ ក្រោយដើរឆ្លងផ្លូវពេលស្តុបក្រហម!

//s5.kh1.co/d0/d0555a6d056375ec9113e4262eec7fdfda56ea13.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាព្រឹកព្រលឹមថ្ងៃនេះ គេបានប្រទះឃើញ តារាសម្តែងប្រុសរូបសង្ហា Lee Dong Wook បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ ដើម្បីធ្វើដំណើរហោះឆ្ពោះទៅបំពេញការងារផ្ទាល់ខ្លួន នៅឯក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទន្ទឹមនឹងលោកបានធ្វើដំណើរមកដល់ព្រលានយន្តហោះ ជាមួយនឹងកងអង្គរក្ស និងមានបណ្តាអ្នកសារព័ត៌មានរង់ចាំផ្តិតយករូបភាពព្រោងព្រៀតនោះ ស្រាប់តែគេបានកត់សម្គាល់ឃើញថា តារាប្រុសវ័យ៣៧ឆ្នាំរូបនេះ បានដើរឆ្លងផ្លូវនៅពេលស្តុបសញ្ញានៅពណ៌ក្រហម។

ជាក់ស្តែង យោងតាមរូបថតខាងក្រោមនេះ បានឲ្យឃើញថា អង្គរក្សរបស់លោកបានដើរនាំមុខ ចំណែកឯ លោក Lee Dong Wook បានដើរតាមពីក្រោយ ប៉ុន្តែខណៈពេលដែលលោកបានដឹងខ្លួនថា​ កំពុងតែដើរឆ្លងកាត់ស្តុបក្រហមភ្លាម លោក Lee Dong Wook ក៏បានព្យាយាមរត់ឆ្លងកាត់ផ្លូវយ៉ាងរហ័សភ្លាមៗតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា បណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បានចាប់ផ្តើមនាំគ្នាធ្វើការរិះគន់ ទៅលើតារាសម្តែងប្រុសសាច់ចាំរូបសង្ហារូបនេះ ពីបទរំលោភលើសញ្ញាឆ្លងកាត់ផ្លូវ។ ហើយពួកគេថែមទាំងបានអះអាងទៀតថា វាជាការមិនទទួលខុសត្រូវមួយ ចំពោះការដែលលោកបានរំលោភច្បាប់ ក្នុងនាមជាសារណៈជនម្នាក់ផងដែរ៕

Lee Dong Wook និងអង្គរក្ស បានដើរឆ្លងផ្លូវពេលស្តុបពណ៌ក្រហម
Lee Dong Wook និងអង្គរក្ស បានដើរឆ្លងផ្លូវពេលស្តុបពណ៌ក្រហម
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook
តារាសម្តែងប្រុស Lee Dong Wook
តារាសម្តែងប្រុស Lee Dong Wook 
តារាសម្តែងប្រុស Lee Dong Wook 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T