កម្មវិធី ចាប់ឆ្នោតតូយ៉ូតាប្រូម៉ូសិនយក្ស និងពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០!

//s4.kh1.co/fc/fcaf6f6d7da636b83f6110e09901378ecb9fdcc2.jpg
សង្គម

 ០៥-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖​ កាលពីល្ងាចថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាងប្រូម៉ូសិនយក្ស ដែលជាកម្មវិធីចាប់ឆ្នោតធំមិនធ្លាប់មានពីមុនមក និងពិធីសម្ពោធរថយន្តតូយ៉ូតា Rush TR ស៊េរីឆ្នាំ២០២០ នៅដីមៀសេនធ័រសែនសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Toyota ប្រូម៉ូសិនយក្ស
Toyota ប្រូម៉ូសិនយក្ស

មានប្រសាសន៍នៅក្នុងពិធី លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា៖ 

«នេះគឺជាកិត្តិយសដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវកម្មវិធីចាប់រង្វាន់ពិសេសនេះឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតាពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៩ នេះ។ រង្វាន់ប្រូម៉ូសិនយក្ស ក្នុងរាត្រីនេះមានដូចជា នាឡិកាដៃ Apple Watch ចំនួន ២០រង្វាន់, ទូរស័ព្ទ iPhone XS Max ចំនួន ១៨រង្វាន់, ម៉ូតូYamaha Qbix ចំនួន ១១ រង្វាន់ និងរង្វាន់ធំចុងក្រោយ គឺរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ២០២០ ចំនួន១រង្វាន់»។

លោក ឧកញ៉ា គង់ នួន
លោក ឧកញ៉ា គង់ នួន
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០

ឆ្លៀតក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានរៀបចំនូវពិធីសម្ពោធជាផ្លូវការនៃរថយន្តតូយ៉ូតា Rush TRD ស៊េរីថ្មីឆ្នាំ២០២០ ដែលជារថយន្តកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។

ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០

គួរបញ្ជាក់ផងដែរថា រថយន្តតូយ៉ូតា Rush នេះ​ ទើបតែនាំចូលក្នុងទីផ្សារប្រទេសកម្ពុជា​បានមួយឆ្នាំតែប៉ុណ្ណេាះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេសគឺ មានចំនួនច្រើនលើសលប់។ ហេតុដូចនេះទើបក្រុមហ៊ុនសម្រេចចិត្តនាំចូលនូវរថយន្តតូយ៉ូតា Rush TRD មួយប្រភេទទៀត ដែលជារថយន្តប្រភេទស្តីរអមជាមួយនឹងគ្រឿងតុបតែងលម្អខាងក្រៅដែលរំលេចជាមួយនឹងអក្សរ TRD ធ្វើឲ្យតួរថយន្តទាំងមូលកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញមួយកម្រិតទៀត។

ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០
ពិធីសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០

ក្នុងឱកាសនេះលោកប្រធានក្រុមហ៊ុនក៏សូមធ្វើការប្រកាសដែរថា ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនដែលស្ថិតនៅទីតាំងចាស់នៅលើមហាវិថីសហព័ន្ធរុស្សី បានបើកដំណើរការឡើងវិញហើយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល២ឆ្នាំកន្លងមក។

អគារទីស្នាក់ការកណ្តាលថ្មីនេះ មានកម្ពស់៥ជាន់ប្រកបដោយផាសុកភាព និងភាពធំទូលាយភ្ជាប់ជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារទំនើបៗ។

ដូច្នេះអតិថិជនដែលមានបំណងចង់ទិញរថយន្តថ្មី និងទទួលយកសេវាកម្មផ្សេងៗអាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធន៍ថ្មីនៅអគារទីស្នាក់ការកណ្តាលថ្មីនេះ។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះក្រុមហ៊ុនក៏មានសាខាផ្សេងៗជាច្រើនទៀតនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបងផងដែរ។

ជាចុងបញ្ចប់លោកឧកញ៉ាបានថ្លែងអំណរគុណចំពោះវត្តមាន និងការគាំទ្រពីបណ្តាអតិថិជនទាំងអស់មកលើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) កន្លងមក។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនលើវិស័យយានយន្តឲ្យកាន់តែល្អប្រសើរតាមរយៈការពង្រីកសាខាបន្ថែមក៏ដូចជាការបន្តនាំចូលនូវរថយន្ត ដែលមានគុណភាពខ្ពស់ស្របតាមតម្រូវការរបស់ទីផ្សារជាមួយនឹងសេវាកម្មថែទាំ និងជួសជុលរថយន្តប្រកបដោយទំនុកចិត្ត៕

អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
អតិថិជនឈ្នះរង្វាន់រថយន្តយប់មិញ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T