ទើបតែរៀបការហើយ! Justin ចេញបទថ្មី សម្ដែងឈុតឆាកស្វីតៗ ជាមួយនឹងភរិយាតែម្ដង (មានវីដេអូ)

//s4.kh1.co/62/620264d91b4fa0b7fe553035f1b6365637e32f93.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ បន្ទាប់ពីបានយល់ចិត្តថ្លើមគ្នារាប់ឆ្នាំរួចមក ទីបំផុតតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក Justin Bieber និងនាង​ Hailey Baldwin បានសម្រេចដឹកដៃគ្នា ចូលរោងការយ៉ាងអធិកអធម ផ្អើលអស់ហ្វេនៗ កាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេឃើញថា Justin និងភរិយា​ មើលទៅមានក្ដីសុខសម្បើមណាស់ ថែមទាំងបង្ហាញសកម្មភាពក្នុងគន្លងសិល្បៈ សាជាថ្មីម្ដងទៀត បន្ទាប់ពីបាត់មុខមាត់ មិនចេញបទចម្រៀងមួយរយៈធំរួចមក។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ Justin បានចេញបទចម្រៀងថ្មីមួយបទ ជាមួយនឹង Dan+Shay មានចំណងជើងថា «10,000 hours» មានអត្ថន័យ និងទំនុកភ្លេង ពីរោះកប់តែម្ដង។ អ្វីដែលរឹតតែពិសេសនោះគឺ សម្រាប់ MV បទថ្មីនេះដែរ មានការចូលរួមសម្ដែងពី  នាង Hailey ជាភរិយា ផ្ទាល់តែម្ដង។

បន្ថែមពីនេះទៀត បទចម្រៀងមួយបទនេះ មានការគាំទ្រយ៉ាងច្រើន ដោយសារតែសកម្មភាពសម្ដែងឈុតឆាកស្វីតៗ មើលទៅរ៉ូមែនទិកណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Justin Bieber និងនាង​ Hailey Baldwin
Justin Bieber និងនាង​ Hailey Baldwin
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
ឈុតឆាកខ្លះៗនៃបទ « 10,000 hours»
វីដេអូបទ « 10,000 hours»
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T