តារាចម្រៀង និងតារាសម្ដែង សុង (Sung In Kyu) មានអាយុ ២៤ឆ្នាំ ដែលមកពីក្រុម A’st1 បានស្លាប់ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានជំងឺមហារីក Thymus។

យ៉ាងណាមិញ តារាវ័យក្មេងនេះ ត្រូវបានប្រកាសថាស្លាប់ កាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០១៣ តាមរយៈមិត្ដភិក្ដរួមក្រុម គឺ ផាក (Park Jung Jin)។ ផាក និងសុង បានបង្កើតក្រុមចម្រៀង A’st1 តាមរយៈផលិតកម្ម DSP កាលពីឆ្នាំ ២០០៨ តែត្រូវបានបាត់បង់កេរ្ដិ៍ឈ្មោះតាំងពីឆ្នាំ ២០០៩។

ជាមួយនឹងព័ត៌មាននៃការស្លាប់របស់ សុង ដែលជាប់ទាក់ទង នឹងមហារីក Thymus នេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែល Thymus នេះគឺជាមហារីកម្យ៉ាង ដែលមានសរីរាង្គតូច ដែលវាស្ថិតនៅចន្លោះពីក្រោយដើមទ្រូងទៅសួត។ ចំពោះ thymus មានតួនាទីសំខាន់ក្នុងការ ការពារប្រព័ន្ធរាងកាយ បើសិនជា Thymus មានបញ្ហាឬក្លាយជាមហារីក នោះនឹងឲ្យរាងកាយចុះខ្សោយជាមិនខាន។

សូមមើលរូបភាពខាងក្រោម៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]