ពេល Seulgi ស្លៀកបែបនេះឡើងយន្តហោះទៅ ធ្វើឲ្យហ្វេននឹកដល់ Fashion ជំនាន់ឆ្នាំ៩០

//s5.kh1.co/13/135cf13b910b497bad94ba223e0240e801c3ee99.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូងSeulgi សមាជិកក្រុម Red Velvet អាចចាត់ទុកបានថា នាងគឺជាតារាចម្រៀង Kpop ស្រីម្នាក់ ដែលនិយមចូលចិត្តស្ទាយ៍សម្លៀកបំពាក់ បែបរលុងៗនិងងាយស្រួយៗសម្រាប់ខ្លួនឯងជានិច្ច ប៉ុន្តមិនថាយ៉ាងណារាល់ម៉ូតសម្លៀកបំពាក់ដែលនាងបានស្លៀក គឺសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាឡើយ​ ពីសំណាក់ប្រិយមិត្តទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក៏ដូចជាកាលពីថ្មីៗនេះ Seulgi រួមទាំងសមាជិកក្រុមទាំងអស់របស់ខ្លួន បានធ្វើដំណើរទៅកាន់ព្រលានយន្ត ដើម្បីហោះឆ្ពោះទៅបំពេញកិច្ចការងារនៅឯក្រៅប្រទេស។ ដោយឡែក អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នា មានការចាប់អារម្មណ៍បំផុតនោះ គឺការស្លៀកពាក់តុបតែងខ្លួនរបស់នាងតែម្តង។

ជាការពិតណាស់ ក្នុងនោះSeulgi នាងបានស្លៀកនូវរ៉ូបរលុងខ្លីពណ៌ខ្មៅពីខាងក្នុង ជាមួយនឹងអាវធំពណ៌គគីរនៅខាងក្រៅ និងមានកាបូបយូរដៃម៉ាក Louis Vuitton ព្រមទាំងពាក់វ៉ែនតាបែប Cute Cute ផងដែរ ដែលស្ទាយ៍មួយនេះរបស់ Seulgi ធ្វើប្រិយមិត្តគាំទ្រចាស់ៗ នឹកឃើញដល់ស្ទាយ៍តុបតែងខ្លួនយ៉ាងទាន់សម័យកាលពីជំនាន់ឆ្នាំ ៩០តែម្តងផងដែរ។

មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនបែបនេះរបស់Seulgi ធ្វើឲ្យនាងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ និងបូករួមទាំងការផាត់មុខស្តើងៗបែបធម្មជាតិរបស់នាងថែមទៀតនោះ ធ្វើឲ្យគ្រប់គ្នាកាន់តែលង់ស្រលាញ់នាងតែម្តង៕

តារាចម្រៀងស្រី Seulgi
តារាចម្រៀងស្រី Seulgi
តារាចម្រៀងស្រី Seulgi
តារាចម្រៀងស្រី Seulgi
តារាចម្រៀងស្រី Seulgi
តារាចម្រៀងស្រី Seulgi
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T