តាំងពីបែកគ្នានឹង March មក ទើបតែពេលនេះ Punpun ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា

//s6.kh1.co/e4/e4350dc88774905a60821deec29412ff874e4e66.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចហើយ ពីគូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះ គឺតារាសម្ដែងស្រីវ័យក្មេង កញ្ញា Punpun និងតារាសម្ដែងប្រុស លោក March ហើយបើគិតមកទល់នឹងពេលនេះ ពួកគេទាំងពីរបានចែកផ្លូវគ្នាជាង៣ឆ្នាំមកហើយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ គឺក្នុងថ្ងៃតារាសម្ដែងស្រី កញ្ញា Punpun ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា ក៏ស្រាប់តែវត្តមានគូស្នេហ៍ថ្មីរបស់តារាស្រីរូបនេះ បានបង្ហាញមុខជាសាធារណៈជាលើកដំបូង បន្ទាប់ពីទាក់ទងគ្នាស្ងាត់ៗមកជិត២ឆ្នាំហើយផងដែរ។

ជាមួយគ្នានេះដែរ តារាស្រី កញ្ញា Punpun ក៏បានទម្លាយឲ្យដឹងពីប្រវត្តិគូស្នហ៍ខ្លួនថា លោកគឺជាអ្នកប្រកបមុខជំនួញម្នាក់​ ដែលជាដៃគូសហការនឹងឪពុកនាង ហើយមិត្តប្រុសតារាស្រីរូបនេះ ក៏មានវ័យច្រើនជាងនាងដល់ទៅ១៤ឆ្នាំថែមទៀតផង។

ទន្ទឹមនឹងការបង្ហាញមុខគូស្នេហ៍ជាលើកដំបូងនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅសម្ដែងការអបអរសាទរ និងជាពិសេសក៏បានចូលរួមត្រេកអរចំពោះការបញ្ចប់ការសិក្សារបស់តារាស្រីរូបនេះផងដែរ៕

Punpun
Punpun
Punpun
Punpun
Punpun
Punpun
Punpun
Punpun
Punpun និងគូស្នេហ៍ថ្មី
Punpun និងគូស្នេហ៍ថ្មី
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T