ចប់បាត់! ម្ដាយទុកចោលឲ្យលេងពីរនាក់បងប្អូនមួយភ្លេតសោះ នាំគ្នាចាប់កន្លាតហូប

//s6.kh1.co/5b/5b084a3b0969386dd768400a36c3c0c007fdd7a3.jpg
សង្គម

 ០៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ជាទូទៅ ក្មេងតូចៗពិតជាមិនដឹងនោះទេថា អ្វីគួរបរិភោគឬមិនគួរបរិភោគនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរ។ ជាក់ស្ដែង ថ្មីៗនេះ ក្មេងតូចពីរនាក់នៅក្នុងប្រទេសចិនបានចាប់កន្លាតហូប នៅពេលដែលម្ដាយទុកចោលឲ្យនៅតែពីរនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីជាម្ដាយម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) មានកូនតូចៗចំនួនពីរនាក់។ បន្ទាប់ពីប្ដូរខោទឹកនោមឲ្យកូនៗរួចមក នាងក៏បានទុកកូនឲ្យលេងនៅលើគ្រែតូចរបស់ពួកគេ ដើម្បីទៅធ្វើកិច្ចការក្នុងផ្ទះ។ មួយសន្ទុះក្រោយមក ដោយស្ងាត់ស្ងៀម មិនឮសូរសំឡេងអ្វី នាងក៏ដើរទៅមើល ទើបភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញកូនៗរបស់នាងកំពុងហូបកន្លាត។ ឃើញដូច្នេះ នាងក៏ប្រញាប់ប្រញាល់នាំកូនទាំងពីរទៅសម្អាតមាត់ភ្លាមៗ។

ស្ត្រីជាម្ដាយបាននិយាយថា៖

នៅពេលដែលខ្ញុំឃើញស្លាបរបស់កន្លាត ខ្ញុំមិនសូវមានប្រតិកម្មទេ ប៉ុន្ដែនៅពេលដែលឃើញកូនស្រីម្នាក់ទៀតកំពុងទំពាចេញជើងកន្លាតតាមមាត់ មិនព្រមខ្ជាក់ចេញ ធ្វើឲ្យខ្ញុំចង់ក្អួត។ ក្រោយពីឃើញទិដ្ឋភាពហូបកន្លាតរួចមក ខ្ញុំសឹងតែមិនហ៊ានថើបបបូរមាត់កូនៗខ្លួនឯង និងតែងតែប្រាប់ខ្លួនឯងថា ពួកគេជាកូនៗរបស់ខ្ញុំ ខ្ញុំជាអ្នកបង្កើតពួកគេ ដើម្បីបានបន្ធូរអារម្មណ៍។

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖

«ប្រសិនបើខ្ញុំជាម្ដាយ ប្រាកដជាស្រែកយំមិនខាន មិនហ៊ានចូលទៅជិតកន្លាតទេ។»

«កន្លាតនោះគ្រាន់តែចង់លេងជាមួយប៉ុណ្ណោះ ប៉ុន្ដែត្រូវបានក្មេងទាំងពីរចាប់ហូបទៅវិញ។»

«ពុទ្ធោ! កន្លាតនោះចូលទៅក្នុងក្រពះក្មេងៗអស់ហើយ៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

ក្មេងតូចទាំងពីរ
ក្មេងតូចទាំងពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T