ស្នេហាមិនគិតពីអាយុ! Junior ទម្លាយស្នេហា ជាមួយនឹងតារាចម្រៀងស្រីអាយុបង ដូចម្តាយនិងកូន

//s4.kh1.co/33/3312889b52b9f6676c6eef1b99460f3f701f2ea9.jpg
នារី

 ០៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ តារាសម្ដែងប្រុសវ័យ២៤ឆ្នាំ ​លោក Junior បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ពីដំណឹងនៃទំនាក់ទំនងរបស់លោក និងតារាចម្រៀងស្រីរៀមច្បង Dao Mayuree ដែលមានវ័យបងតារាប្រុសរូបនេះ​ ដល់ទៅជាងពាក់កណ្ដាលឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយយោងតាមរយៈការបទសម្ភាសន៍នាពេលថ្មីៗនេះ តារាប្រុសវ័យក្មេងរូបនេះ បានសារភាពថាខ្លួននឹង តារាស្រី Dao Mayuree បានកំពុងតែមានទំនាក់ទំនងពិសេសពិតប្រាកដមែន ប៉ុន្តែមិនទាន់ហ៊ានប្រកាសថាជាគូស្នេហ៍នឹងគ្នានោះទេ ព្រោះចង់នៅសិក្សាស្វែងយល់គ្នាឲ្យច្រើនជាងនេះបន្តិចទៀតសិន។

ដោយឡែក សម្រាប់ការហ៊ានចេញមុខមកប្រកាសបែបនេះ តារាប្រុស លោក Junior ចង់បង្ហាញឲ្យដឹងថា៖

 «អាយុមិនមែនជាឧបសគ្គចំពោះក្ដីស្រលាញ់ និងការពេញចិត្តរបស់ខ្ញុំ ដែលផ្ដល់ទៅកាន់មនុស្សដែលខ្ញុំស្រលាញ់នោះទេ ហើយខ្ញុំក៏មិនបានខ្វល់នឹងពាក្យសម្ដីរិះគន់ណាមួយទាំងអស់ សំខាន់ឲ្យតែពួកយើងទាំងពីរមានការស្រលាញ់ពិតប្រាកដឲ្យគ្នា ទៅវិញទៅមកវាគ្រប់គ្រាន់ហើយ»។

ជាមួយគ្នានេះដែរ ក៏បានធ្វើឲ្យបណ្ដាហ្វេនៗរបស់លោកជាច្រើន បានកោតសរសើរចំពោះទឹកចិត្តក្លាហ៊ាន បង្ហាញពីទំនាក់ទំនងស្នេហារបស់តារាប្រុសរូបនេះ បើទោះបីជាអ្នកទាំងពីរមានវ័យ ដែលមើលទៅដូចជាម្ដាយកូននឹងគ្នាក៏ដោយក្ដី៕ 

Junior
Junior
Junior
Junior
Junior
Junior
Dao
Dao
Dao
Dao
Junior និង​ Dao
Junior និង​ Dao
Junior និង​ Dao
Junior និង​ Dao
Junior និង​ Dao
Junior និង​ Dao
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T