ក្រោយលែងលះ ប្រទះឃើញ Ahn Jae Hyun ដើរតាមផ្លូវតែម្នាក់ឯង ដូចមនុស្សគ្មានវិញ្ញាណ!

//s6.kh1.co/e6/e6dc218460f4924548db110bb323f39fd083691b.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣ ខែតុលា ម្សិលមិញនេះ កម្មវិធីខ្សឹបខ្សៀវជជែកម្សាន្តមួយរបស់កូរ៉េ «Section TV» បានទម្លាយនូវរូបថតដំបូងបង្អស់របស់ តារាសម្តែងប្រុស Ahn Jae Hyun ដែលត្រូវគេលួចថតបាន ក្រោយពេលលោកលែងលះគ្នា ជាមួយនឹងតារាសម្តែងស្រីល្បីឈ្មោះ Goo Hye Sun

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួរឲ្យដឹងថា ចាប់តាំងពីគូស្វាមីភរិយាខុសវ័យយមួយគូនេះ បានប្រកាសលែងលះគ្នាជាសាធារណៈ និងបានហែកកេរ្តិ៍រឿងក្នុងគ្រួសារយ៉ាងបែកខ្ចាយមក គេសង្កេតឃើញថា លោក Ahn Jae Hyun បានសម្រេចចិត្តដើរចេញពីកម្មវិធីទូរទស្សន៍ទាំងអស់ ដែលលោកកំពុងតែថតផ្សាយ​ និងសូម្បីតែគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ក៏លោកមិនបានធ្វើបង្ហោះរូបថតឬក៏សកម្មភាពអ្វីដែលថ្មីៗឡើយ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះផងដែរ គេថែមទាំងបានប្រទះឃើញថា តារាសម្តែងប្រុសវ័យ ៣២ឆ្នាំរូបនេះ បានដើរតាមផ្លូវតែម្នាក់ឯង ជាមួយនឹងទឹកមុខពោរពេញទៅដោយភាពក្រៀមក្រំ ដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួនដូច្នោះដែរ រហូតធ្វើឲ្យអ្នកគាំទ្រឃើញហើយមិនបារម្ភមិនបានតែម្តង។

ដោយឡែក ខណៈពេលដែល Ahn Jae Hyun កំពុងតែវិលវុលនឹងជីវិត ងាកមកខាងតារាសម្តែងស្រីវ័យ៣៤ឆ្នាំ Goo Hye Sun វិញម្តង បន្ទាប់ពីប្រកាសលែងលះហើយ គេសង្កេតឃើញថា ពេលនេះនាងកំពុងតែរវល់ក្នុងការរៀបចំបញ្ចេញនូវបទចម្រៀងថ្មី ក៏ដូចជាសៀវភៅថ្មី ដែលនាងបានសរសេរដោយផ្ទាល់ដៃផងដែរ៕

Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun
កម្មវិធី Section TV ទម្លាយរូប Ahn Jae Hyun
កម្មវិធី Section TV ទម្លាយរូប Ahn Jae Hyun
ទម្លាយរូប Ahn Jae Hyun ដើរតាមផ្លូវម្នាក់ឯងដូចមនុស្សគ្មានវិញ្ញាណ
ទម្លាយរូប Ahn Jae Hyun ដើរតាមផ្លូវម្នាក់ឯងដូចមនុស្សគ្មានវិញ្ញាណ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T