រំជួលចិត្ត! ក្មេងៗនាំគ្នាប្រមូលប្រដាប់លេងរបស់ខ្លួនជាច្រើន ទុកជាកាដូទៅឲ្យមិត្តរួមថ្នាក់ម្នាក់ ដែលត្រូវភ្លើងឆេះផ្ទះ (មានវីដេអូ)

//s5.kh1.co/a3/a3cd9d7c9055939923767fd74b73879defc44e06.jpg
សង្គម

 ០៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ ក្មេងប្រុសម្នាក់ត្រូវបានបាត់បង់សម្ភារៈប្រើប្រាស់គ្រប់យ៉ាង ក្រោយពីភ្លើងឆេះផ្ទះ។ ឃើញដូច្នេះមិត្តរួមថ្នាក់បានប្រមូលយកប្រដាប់លេងរបស់ខ្លួន ទុកជាកាដូទៅដល់ក្មេងប្រុសនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ Daniel Hunt រស់នៅក្នុងរដ្ឋ Tennessee បានបាត់បង់អ្វីៗគ្រប់យ៉ាងដោយសារភ្លើងឆេះផ្ទះរបស់គេ។ មិត្តរួមថ្នាក់បាននាំគ្នាប្រមូលប្រដាប់លេងរៀងៗខ្លួនមកសាលារៀន​ ដើម្បីលើកទឹកចិត្តនិងធ្វើឲ្យ Daniel ភ្ញាក់ផ្អើល។

អ្នកគ្រូប្រចាំថ្នាក់បានឲ្យដឹងថា ក្មេងៗទាំងអស់បានយកប្រដាប់លេងរបស់ខ្លួនទៅរៀបចំដាក់នៅលើតុ ដើម្បីរង់ចាំ Daniel ដើរចូលថ្នាក់រៀន។ លុះពេល Daniel បើកទ្វារ ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង និងនិយាយថា «ខ្ញុំស្រលាញ់ទាំងអស់នេះណាស់» ចំណែកមិត្តរួមថ្នាក់បានរត់ទៅឱប Daniel គ្រប់ៗគ្នា។

ប្រភពបានបន្ដថា ក្រោយពីភ្លើងឆេះផ្ទះរួចមក  ក្រុមគ្រួសាររបស់ Daniel ត្រូវរើទៅនៅជាមួយសាច់ញាតិបណ្ដោះអាសន្ន។ ចំណែក  Daniel ត្រូវខកខានមិនបានមកសាលារៀនជាច្រើនថ្ងៃ ដែលធ្វើឲ្យមិត្តរួមថ្នាក់ទាំងអស់តែងតែរង់ចាំ Daniel ត្រលប់មករៀនវិញ និងមានមិត្តមួយចំនួនទៀតបានយំទៀតផង។ 

យ៉ាងណាមិញ វីដេអូឃ្លីបនៃសកម្មភាពនៅក្នុងថ្ងៃនោះត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានមហាជនចាត់ទុកជាមិត្តភាពដ៏កម្របានឃើញផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
ទិដ្ឋភាពក្នុងថ្នាក់
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T