ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash បោក និងសម្ងួតក្នុងពេលតែមួយ! កាន់តែទំនើប កាន់តែងាយស្រួល!

//s6.kh1.co/84/848d3e1afadfdf050c8f454d63fcdb554135fa09.jpg
បច្ចេកវិទ្យា

 ០៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីមុនទម្រាំតែបោកគក់សម្លៀកបំពាក់ហើយ ទម្រាំយកទៅហាលឱ្យស្ងួត និងយកមកអ៊ុតទៀត ត្រូវចំណាយពេលចង់កន្លះថ្ងៃបាត់ទៅហើយទើបបានពាក់ ហើយប្រសិនបើប៉ះចំរដូវភ្លៀងទៀត ដឹងតែគឺរឹតតែពិបាកជាងនេះទៅទៀត ហើយអ្វីដែលកាន់តែបារម្ភនោះគឺ អាចប្រឈមនឹងក្លិនផ្តុសថែមទៀតផង ត្រូវអត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀតផលិតផលម៉ាស៊ីនបោកគក់ផ្សេងៗទៀតជាច្រើនមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់ខូចសាច់ក្រណាត់ រួញខ្លាំង និងជាប់សាប៊ូប្រតាកទៀតផង តែឥឡូវនេះជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry បំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតអាចឱ្យលោកអ្នកបោកគក់សម្លៀកបំពាក់ និងសម្ងួតក្នុងពេលតែមួយតែម្ត។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 

អ្វីដែលកាន់តែពិសេស និងមានតែមួយនោះគឺ Samsung Addwash Wash & Dry អាចកម្ចាត់មេរោគ បាក់តេរីដែលអាចធ្វើឱ្យមានផលរំខានលើស្បែកដូចជា អាឡ័កស៊ី កន្ទួលរមាស់បានយ៉ាងល្អបំផុត។ ដូច្នេះទោះបីជាលោកអ្នករវល់យ៉ាងណាក៏នៅតែអាចរីករាយ និងមានផាសុកភាពជាមួយនឹងសម្លៀកបំពាក់ជាទីស្រឡាញ់ជានិច្ច អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង។

ខាងក្រោមនេះ គឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន៖

* បំពាក់បច្ចេកវិទ្យាវៃឆ្លាត៖

ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វៃឆ្លាតលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 

* បច្ចេកវិទ្យាសម្ងួតដោយខ្យល់៖

ជួយសម្អាត និងសម្ងួតសម្លៀកបំពាក់ កម្ចាត់ក្លិនមិនល្អ កម្ចាត់បាក់តេរី ឬសារធាតុបង្កអាឡ័កស៊ីផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99%។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 

* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)៖

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្ស៉ៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់របស់លោកអ្នកឡើយ និងជួយធ្វើឱ្យគ្រប់សម្លៀកបំពាក់របស់អ្នកទាំងអស់ភ្លឺស្អាត មានរបៀប និងមិនរួញខ្ញីវខ្ញូវឡើយ។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 

* បច្ចេកវិទ្យាសម្អាតដោយប្រើចំហាយទឹក (Hygiene Steam)៖

នេះគឺជាបច្ចេកវិទ្យាសម្អាតសម្លៀកបំពាក់ដោយបញ្ចេញចំហាយទឹកក្តៅចេញពីបាតក្រោមនៃម៉ាស៊ីនដោយផ្ទាល់មានប្រសិទ្ធភាពកម្ចាត់ស្នាមប្រឡាក់ខ្លាំងដែលពិបាកជម្រះ និងបាក់តេរីរហូតដល់ 99%។

* សន្សំសំចៃពេលវេលា (បោក និងសម្ងួតក្នុងពេលតែមួយ)៖

មុខងារនៃបច្ចេកវិទ្យាចុងក្រោយនេះ អាចបោកសម្អាតសម្លៀកបំពាក់រួចរាល់ និងអាចពាក់បានភ្លាមៗក្នុងរយៈពេលតិចជាង 60 នាទីតែប៉ុណ្ណោះ។

* សម្លេងស្ងាត់ល្អ៖

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឱ្យម៉ាស៊ីនស្ងាត់មិនមានសម្លេងរំខាន និងស៊ីថាមពលតិចដោយមានការធានាជូនរហូតដល់ 10 ឆ្នាំ។

  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 
  ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry 

យ៉ាងម៉េចដែរ? ចាប់ពីពេលនេះទៅលោកអ្នកអាចផ្តោតអារម្មណ៍បំពេញការងារសំខាន់របស់អ្នកបានដោយរីករាយ និងមានទំនុកចិត្ត។ រីឯការងារបោកគក់ថែទាំសម្លៀកបំពាក់ និងផាសុកភាពគ្រួសារជាទីស្រឡាញ់របស់អ្នកសូមទុកឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Addwash Wash & Dry ជាអ្នករ៉ាប់រងជូនលោកអ្នកចុះ។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិច ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T