ឡូយកប់!! សៀង ចន្ធា គឺជាបេក្ខភាព ប្រជែងពានកីឡាករយុវជនល្អប្រចាំឆ្នាំ កម្រិតទ្វីបអាស៊ី

//s5.kh1.co/a0/a0356ad083fefcaafa50e9d1611dff1c2516713c.jpg
កីទ្បា

 ០៤-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើយោងតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីព្រឹកមិញនេះគឺ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបាន FFC បញ្ជូនឈ្មោះចូលរួមជាបេក្ខភាពប្រកួតប្រជែង កីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៊ីក្នុងកម្មវិធី AFC Annual Award 2019។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សៀង ចន្ធា
សៀង ចន្ធា

មានវ័យត្រឹម១៧ឆ្នាំ សៀង ចន្ធា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ និងមានឱកាសរកគ្រាប់បាល់ ក្នុងការប្រកួតជើងទី១ ជាមួយប៉ាគីស្ថាន វគ្គជម្រុះជុំទីមួយ FIFA World Cup Qatar 2022 ខណៈជើងទីពីរគេក៏បានបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១គ្រាប់ផងដែរ។

បន្ថែមលើសពីនេះទៀត នៅក្នុងព្រឹត្តិការណ៍​ AFF U18 Championship 2019 ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីខេមុន ខ្សែប្រយុទ្ធមកពីខេត្តកោះកុង សៀង ចន្ធា អាចរកគ្រាប់បាល់បាន ៤គ្រាប់ និងបានជួយឲ្យកម្ពុជាយកឈ្នះយុវជនរបស់ជើងខ្លាំងថៃ និងវៀតណាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup 2022 របស់កម្ពុជា ២ប្រកួតកន្លងមកនេះ ចន្ធា ត្រូវបានលោក Felix ដាក់ឲ្យលេងទាំង ២ប្រកួត ខណៈការប្រកួតជាមួយបារ៉ែន គេបានចូលលេងនៅក្នុងជម្រើសដំបូងថែមទៀត៕

សៀង ចន្ធា
សៀង ចន្ធា
សៀង ចន្ធា
សៀង ចន្ធា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T