ជិតក្លាយជាអ្នកម៉ាក់គេហើយ តែ សុខ ស្រីល័ក្ខ នៅតែសម្រស់ស្អាតដដែល

//s5.kh1.co/1c/1c556c8f48bcc1b729fc9ead1e8c49f60b8bff85.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី អ្នកនាង សុខ ស្រីល័ក្ខ ដែលជាតារាចម្រៀងដ៏ពេញនិយម និងត្រូវជា ប្អូនស្រីបង្កើតរបស់តារាចម្រៀងស្រី សុខ សីឡាលីន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បន្ទាប់ពី សុខ ស្រីល័ក្ខ បានរៀបការជាមួយប្អូនប្រុស មេក្រុមចចកសមុទ្រ​ រួចមកគេឃើញថា​ ជីវិតគ្រួសាររបស់នាង ពោរពេញដោយក្ដីសុខយ៉ាងខ្លាំង ដោយបានស្វាមីចេះយល់ចិត្តថ្នាក់ថ្នម មិនឲ្យមានការទាស់ចិត្តនោះឡើយ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ កំពុងតែពរពោះ ជិតក្លាយជាអ្នកម្ដាយគេហើយ ព្រមទាំងបានថតរូបបង្អួតពីកូនក្នុងផ្ទៃ ទុកជាអនុស្សាវរីយ៍ផងដែរ។ ក្នុងនោះដែរ សុខ ស្រីល័ក្ខ ប្រកបដោយស្នាមញញឹម បង្ហាញអារម្មណ៍សប្បាយរីករាយ ដោយខ្វះតែ៤ខែទៀតទេ នាងនឹងបានឃើញមុខកូនស្រីដំបូងហើយ។

លើសពីនេះ អ្វីដែលធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍ខ្លាំងអំពីរូបថតប៉ុន្មានសន្លឹកនោះគឺ ទោះជាកំពុងពរពោះកូនបែបណាក្ដី  ក៏សម្រស់ និងរូបរាងរបស់ ស្រីល័ក្ខ ហាក់ដូចជាមិនមានការប្រែប្រួលទេ គឺមើលទៅលេចធ្លោ និងស្រស់ស្អាតដដែល៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុខ ស្រីល័ក្ខ 
សុខ ស្រីល័ក្ខ 
សុខ ស្រីល័ក្ខ និងសុខ សីឡាលីន 
សុខ ស្រីល័ក្ខ និងសុខ សីឡាលីន 
សុខ ស្រីល័ក្ខ និងស្វាមី 
សុខ ស្រីល័ក្ខ និងស្វាមី 
សុខ ស្រីល័ក្ខ  
សុខ ស្រីល័ក្ខ  
សុខ ស្រីល័ក្ខ ថតរូបអនុស្សាវរីយ៍ ជាមួយកូនស្រីក្នុងផ្ទៃ

សុខ ស្រីលក័្ខណ៏
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T