អ្នកណាយល់អារម្មណ៍នេះ? នាងរំភើបចិត្តដល់ស្រក់ទឹកភ្នែក ពេលគ្រូពេទ្យប្រាប់ថា ទីបំផុតនាងមានគត៌ហើយ ក្រោយការតស៊ូអស់ជាង ១៣ឆ្នាំ! (មានវីដេអូ)

//s6.kh1.co/b5/b550d7efa1ee7b6aeaa743d349bf6d638287e17d.jpg
សង្គម

 ០៤-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ មកពីរដ្ឋ Johor បានបង្ហាញអារម្មណ៍រំភើបក្នុងចិត្តយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកលែងជាប់ បន្ទាប់ពីត្រូវបានគ្រូពេទ្យប្រាប់ថា ទីបំផុតនាងមានគត៌ហើយ ក្រោយការតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាងរំភើបចិត្តពេលដឹងថាមានគត៌
នាងរំភើបចិត្តពេលដឹងថាមានគត៌

បើតាមប្រភពបានឲ្យដឹងថា ស្រ្តីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះ បានព្យាយាមយកកូនជាយូរឆ្នាំមកហើយ ប៉ុន្តែជាលទ្ធផលនាងនឹងស្វាមីនៅតែបរាជ័យក្នុងការមានផ្ទៃពោះ ខណៈបើគិតមកទល់ពេលនេះអស់ពេល១៣ឆ្នាំមកហើយ ដែលធ្វើឲ្យនាងខូចចិត្ត និងអស់សង្ឃឹមជាខ្លាំង។

ប៉ុន្តែមិនថាយ៉ាងណា នារយៈពេលចុងក្រោយនេះ នាងក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីទទួលបានការប្រឹក្សាយោបល់ ជាមួយនឹងគ្រូពេទ្យជំនាញខាងសម្ភព និងរោគស្រ្តី ក៏ដូចជាព្យាបាលទៅតាមវេជ្ជសាស្រ្តពេទ្យផ្សេងៗផងដែរ។

នាងរំភើបចិត្តពេលដឹងថាមានគត៌
នាងរំភើបចិត្តពេលដឹងថាមានគត៌

ប្រភពដដែលបន្តថា គ្រូពេទ្យបានចាប់ផ្តើមជួយព្យាបាលនាង ក្នុងរយៈពេលត្រឹម២៤ថ្ងៃប៉ុណ្ណោះ ហើយជាលទ្ធផលនៅទីបំផុតនោះ បានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការធ្វើតេស្តបង្ហាញពីភាពវិជ្ជមាន ដែលមានន័យថា នាងមានទម្ងន់ ឬមានគត៌ហើយ។

ជាក់ស្ដែង ផ្អែកតាមរយៈគណនី Twitter មួយ ឈ្មោះ @yiyieeen ដែលបានបង្ហោះចែកចាយវីដេអូឃ្លីបក្នុងថ្ងៃដ៏រំភើបនោះ គឺបានបង្ហាញឲ្យឃើញ ពីប្រតិកម្ម ឬអារម្មណ៍ពិតរបស់ស្រ្តីខាងលើនេះ ដោយនាងបានរំភើបចិត្តជាពន់ពេក រហូតធ្វើឲ្យនាងអួលដើម.កស្រក់ទឹកភ្នែក បន្ទាប់ពីគ្រូពេទ្យបានបង្ហាញការធ្វើតេស្ត និងប្រាប់ថា នៅពេលនេះនាងមានទម្ងន់ហើយ។ ដូច្នេះនាងនឹងក្លាយជាម្តាយរបស់គេ ក្នុងពេលឆាប់ៗខាងមុខនេះ។

នាងរំភើបចិត្តពេលដឹងថាមានគត៌
នាងរំភើបចិត្តពេលដឹងថាមានគត៌

ជាមួយគ្នានោះ នាងក៏បានអរគុណដល់វេជ្ជបណ្ឌិត ដែលបានជួយឲ្យនាងទទួលបាននូវអព្ភូតហេតុ (ការមានផ្ទៃពោះ) ដ៏អស្ចារ្យមួយនេះ ដែលនាងមិនធ្លាប់ដែលគិតថា នាងនឹងអាចជួបប្រទះ ឬទទួលបានវាពីមុននោះឡើយ។

ជុំវិញនឹងរឿងរ៉ាវមួយនេះ មហាជន អ្នកលេងបណ្តាញជាច្រើន ក៏បានបញ្ចេញសារចូលរួមអបអរសាទរដល់នាង ចំពោះដំណឹងដ៏រីករាយនៃការមានបុត្រនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នាងរំភើបចិត្តពេលដឹងថាមានគត៌
នាងរំភើបចិត្តពេលដឹងថាមានគត៌
វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T