បាត់មុខតែ១០ឆ្នាំសោះ មានអីChato ក្លាយជាស្រីពេញលក្ខណៈ ថែមទាំងស្អាតខ្លាំងទៀត (មានវីដេអូ)

//s4.kh1.co/9c/9c799c7dda84d2a13bdf425164482952e576a809.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជឿជាក់ថាមានប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំបានពីអតីតតារាសម្ដែងវ័យក្មេងម្នាក់ ដែលតស៊ូចូលប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីចង់ស្វែងរកឪពុកបង្កើតខ្លួន​ ហើយកាលពីចុងឆ្នាំ២០០៩​ ក្មេងម្នាក់នោះក៏បានជួបឪពុកបង្កើតដែលជាជនជាតិជប៉ុន ដូចអ្វីដែលខ្លួនបានប្រាថ្នាមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះ ដែលគេស្គាល់ឈ្មោះថា Chato ក៏បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍មួយជាថ្មីម្ដងទៀត ដោយក្នុងនោះ បានធ្វើឲ្យតារាៗដែលចូលរួមនាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញការផ្លាស់ប្ដូរទាំងស្រុងរបស់តារាវ័យ១៩ឆ្នាំរូបនេះ ។

ជាមួយនឹងការផ្លាស់ប្ដូរខ្លួនពីក្មេងប្រុសម្នាក់ ទៅជានារីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យមហាជនដែលធ្លាប់ស្គាល់តារាវ័យក្មេងរូបនេះ បានបង្ហាញអារម្មណ៍សឹងតែមិនគូរឲ្យជឿ និងជាពិសេសបានឃើញពីការផ្លាស់ប្ដូរជីវិតថ្មីមួយដ៏ប្រសើររបស់ Chato ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Chato
Chato
Chato ពេលជួបឪពុកបង្កើត
Chato ពេលជួបឪពុកបង្កើត
Chato ពេលជួបឪពុកបង្កើត
Chato ពេលជួបឪពុកបង្កើត
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
សម្រស់ Chato ពេលប​ច្ចុប្បន្ន
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T