ដឹងដំណឹង នាយសានម៉ៅ ស្លាប់ភ្លាម! នាយចេក ខំជិះម៉ូតូពីគីរីរម្យកាត់ភ្លៀង បែកកង់ផង ទម្រាំមកដល់!

//s5.kh1.co/ab/ab4ec41b81ff00ca4446a9ea44473ad392ff447e.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិធីបុណ្យសពរបស់តារាកំប្លែងប្រុស នាយសានម៉ៅ បានប្រព្រឹត្តទៅពោរពេញដោយភាពសោកសៅយ៉ាងខ្លាំង មានមិត្តសិល្បៈជាច្រើន មិនថាជំនាន់មុន ឬជំនាន់ក្រោយ បាននាំគ្នាចូលរួមដោយក្តីក្រៀមក្រំ បង្ហាញអារម្មណ៍សោកស្តាយយ៉ាង ដែលប្រទេសខ្មែរបានបាត់បង់សិល្បករមួយរូបទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងនោះ គេក៏ឃើញមានវត្តមាន របស់តារាកំប្លែងជើងចាស់ដែលកំពុងតែជួបការលំបាកផ្នែកជីវភាព នាយចេក បានមកចូលរួមពិធីបុណ្យសពមិត្តរួមសិល្បៈដែលធ្លាប់សម្តែងជាមួយគ្នា ក្រោយទទួលបានដំណឹងដ៏សោកសៅមួយនេះ។

ដោយក្នុងនោះ លោកបានជិះពីគីរីរម្យមកដល់ភ្នំពេញ តាមរយៈម៉ូតូចាស់ដែលមានបញ្ហាខូចរបស់លោក​ តស៊ូជិះរហូតមកដល់វត្តដែលកំពុងប្រព្រឹត្តពិធីបុណ្យ នាយសានម៉ៅ ជាសិល្បករដែលធ្លាប់សម្តែងរួមគ្នា ដោយក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោក។

មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលជិះតាមផ្លូវ ក៏មានបញ្ហាច្រើន ដោយសារតែម៉ូតចាស់របស់លោកខូច បែកកង់២ដងទម្រាំតែបានជិះមកដល់ភ្នំពេញ ព្រមទាំងមានភ្លៀងធ្លាក់ផងដែរ។ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ដែលមានទឹកចិត្តបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ
ទិដ្ឋភាពពិធីបុណ្យ
ទិដ្ឋភាពពិធីបុណ្យ
នាយចេកចូលរួមពិធីបុណ្យ
នាយចេកចូលរួមពិធីបុណ្យ
នាយចេកចូលរួមពិធីបុណ្យ
នាយចេកចូលរួមពិធីបុណ្យ
នាយចេក
នាយចេក
នាយ ចេកនាយសាន ម៉ៅ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T