ការបង្ហាញមុខរបស់ Yoona ក្នុងកម្មវិធីព្រំក្រហមលើកនេះ Yoona ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងខ្លាំង

//s5.kh1.co/79/79d2fbadfcd32d63945f3c792451a53884b48500.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុមចម្រៀងនារី Girls’ Generation នាង Yoona បានចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហម ខ្សែភាពយន្តក្នុងទីក្រុប៊ូសាន បាននឹងកំពុងធ្វើឲ្យមហាជនគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំង ជាមួយឈុតវែងពណ៌លឿងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់ឈុតរ៉ូបដែលនាង Yoona ស្លៀកចូលកម្មវិធីនោះ ពិតជាស៊ិចស៊ីខ្លាំងបញ្ចេញសាច់ដើមទ្រូង ហើយមិនត្រឹមតែប៉ុណ្ណោះ វាកាន់តែធ្វើឲ្យសម្រស់របស់តារាស្រីរូបនេះ កាន់តែស្រស់ស្អាតទ្វេមួយកម្រិតទៀត ដែលធ្វើឲ្យអ្នកកាសែត ក៏ដូចជាអ្នកចូលរួមក្នុងកម្មវិធីនោះ ចោមរោមតាមថត និងសម្លឹងរូបនាង ស្ទើរតែមិនដាក់ភ្នែកនោះទេ។

គួររម្លឹកដែរថា នាង Yoona ជិតឈានចូលអាយុ ៣០ ឆ្នាំហើយ ក៏ប៉ុន្តែនាងតែងតែត្រូវបានមហាជន និងអ្នកគាំទ្រខ្លួនពោលសរសើរមិនដាច់ពីមាត់ នូវសម្រស់របស់នាងថា តារាស្រីរូបនេះមានសម្រស់មិនសាកសមជាមួយអាយុពិតនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T