កប់ណាស់! កូរ៉េដាក់តាំងបង្ហាញផលិតផលកសិឧស្សាហកម្មដ៏មានគុណភាពបំផុតរបស់ខ្លួននៅកម្ពុជា!

//s4.kh1.co/0c/0cb57ad295c2b0da36616a50fd3752b6a78bcad4.jpg
សង្គម

 ០៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការតាំងបង្ហាញផលិតផលកសិឧស្សាហកម្មដ៏មានគុណភាពខ្ពស់បំផុតរបស់ប្រទេសកូរ៉េ ដែលហៅកាត់ថា Agri-Food Korea 2019 ក៏ដូចជាការប្រារព្ធនូវទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េផងដែរ (The National Day of Republic of Korea (ROK) reception) ដោយធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019  
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019  

គួរបញ្ជាក់ផងដែរថា លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េជាអ្នកផ្តួចផ្តើម និង ដឹកនាំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះ​ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។ គោលបំណងសំខាន់ គឺដើម្បីប្រារព្ធពីទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និងជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

អ្វីដែលកាន់តែពិសេស បន្ទាប់ពីការប្រារព្ធទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េរួចមក ក៏នៅមានកម្មវិធីតាំងបង្ហាញផលិតផលកសិឧស្សាហកម្មដ៏មានគុណភាពខ្ពស់ប្រចាំប្រទេសកូរ៉េ Agri-Food Korea 2019

គោលដៅមួយផ្សេងទៀត គឺចង់ផ្តល់ឱកាសជូនបណ្តាញពាណិជ្ជកម្មជាច្រើន ដោយធ្វើការជួបជុំគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងក្រុមហ៊ុនក្នុងស្រុកទៅកាន់រោងចក្រសហគ្រាស និងអ្នកចែកចាយផលិតផលជាច្រើននៅប្រទេសកូរ៉េទៀតផង។ គួររំឭកផងដែរថា មានក្រុមហ៊ុនចំនួន ២០ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Agri-Food Korea 2019 ដោយមានការតាំងបង្ហាញនូវផលិតផលកសិឧស្សាហកម្មដ៏ច្រើនសម្បូរបែបរួមមានដូចជា៖ យិនស៊ិន, ផ្លែឈើ, ភេសជ្ជៈ,​ ផលិតផលជំនួយសុខភាព និងផលិតផលជាច្រើនប្រភេទទៀតផងដែរ។

កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019 
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019 

ព្រឹត្តិការណ៍ Agri-Food Korea 2019 រៀបចំដោយស្ថាតទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុនកសិឧស្សាហកម្ម-ជលផល និងសាជីវកម្ម ពាណិជ្ជកម្មអាហារកូរ៉េ Korea Agro-Fisheries and Food Trade Corporation (aT) ព្រមទាំង Korea Trade-Investment Promotion Agency (KOTRA) ផងដែរ។

សូមបញ្ជាក់ផងដែរថា​ មានក្រុមហ៊ុនក្នុងស្រុកប្រមាណជាង​ ៥០ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយក្រុមហ៊ុនទាំងអស់នោះបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផលជាច្រើនប្រភេទ។ ជារួមក្នុងចំណោមកិច្ចប្រជុំក្រុមហ៊ុនពាណិជ្ជកម្មជាង​ ១៥០ អនុស្សរណៈយោគយល់ (MOU) ចំនួន ៥​ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

ក្រៅពីកិច្ចប្រជុំពាណិជ្ជកម្ម និងការភ្ជាប់ទំនាក់ទំនងជាមួយគ្នាក៏នៅមានកម្មវិធីបង្ហាញផ្សេងៗនៅស្តង់ Miracle bar ជាមួយនឹងស្រាក្រឡុកជាច្រើនប្រភេទ ច្រើនរសជាតិ ផ្សំពីផ្លែឈើ Omija និង Yuza ដោយរួមផ្សំជាមួយនឹងផលិតផលក្នុងស្រុកជាច្រើនផងដែរ។

លើសពីនេះទៅទៀតក៏មានការបង្ហាញនូវការចម្អិនម្ហូបដោយប្រើគ្រឿងផ្សំរបស់ប្រទេសកូរ៉េដូចជា៖ Gochujang នៅកំឡុងពេលព្រឹត្តិការណ៍តែម្តងដោយកំពូលមេចុងភៅដ៏ល្បីឈ្មោះមកពីអន្តរជាតិ Chef Nicholas Tang ទៀតផង។ ដោយឡែកសម្រាប់រូបមន្តចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងអស្ចារ្យនេះក៏ត្រូវផុស (Post) ចូលក្នុងហ្វេសប៊ុក (Facebook: Nhamnhamkfood) ដែលរៀបចំដោយក្រុមហ៊ុន aT ដើម្បីជួយដល់ប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍នៃរសជាតិមុខម្ហូបដ៏អស្ចារ្យថ្មី ប្លែកមិនធ្លាប់មានពីមុនមក។

  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019

នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះលោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េមាន​ភាពសប្បាយរីករាយ និងរំភើបក្រៃលែងក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីពីផលិតផលកសិឧស្សាហកម្មជាច្រើនប្រភេទផងដែរ។

លោកឯកអគ្គរដ្ឋទូតស្តីទី Kim Jimin ក៏បានបន្ថែមទៀ និងសង្ក់តធ្ងន់ថា ​ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការរឹតចំណងមិត្តភាពឱ្យមានភាពកាន់តែរឹងមាំ បង្កើនទំនុកចិត្តក៏ដូចជាភាពស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ។

“សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាគឺជាសញ្ញាណនៃកិច្ចសហការ អភិវឌ្ឍទ្វេភាគីដ៏ល្អឥតខ្ចោះដែលមានស្រាប់ដោយប្រទេសទាំងពីរមានបច្ចេកវិទ្យា និងបច្ចេកទេសក្នុងការផលិតអាហារ។ ជាពិសេសប្រទេសកម្ពុជាមានលក្ខខណ្ឌល្អប្រសើរដែលអាចឱ្យសាធារណរដ្ឋកូរ៉េ និងកម្ពុជាអាចជួយគាំទ្រគ្នាទៅវិញទៅមកបានដោយរលូនផងដែរ”។





លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េ
លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េ
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019 
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019 
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
  កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
កម្មវិធីតាំងបង្ហាញ Agri-Food Korea 2019
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T