ចុម! ស្ត្រីម្នាក់តាំងខ្លួនជារាជនីមានឥទ្ធិពល ផ្លោះរបងចូលទៅរាំក្នុងជំរកតោ ធ្វើឲ្យតោនៅស្ងៀមទាំងឆ្ងល់ (មានវីដេអូ)

//s6.kh1.co/2e/2e0e7f2e97ecdd14a3380f6a419ef1c520c62422.jpg
សង្គម

 ០៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការហួសចិត្តនិងអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលបានបង្ហោះនូវសកម្មភាព ស្ត្រីម្នាក់ផ្លោះរបងចូលទៅរាំក្នុងជំរកតោ ដែលធ្វើឲ្យតោនៅស្ងៀមទាំងឆ្ងល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតនៅក្នុងសួនសត្វ Bronx Zoo ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ក្រោយពីស្ត្រីនោះផ្លោះរបងចូលទៅក្នុងជំរកតោរួចមក នាងបានឈរចំពីមុខតោ និងព្យាយាមនិយាយពាក្យសួស្ដីប៉ុន្មានម៉ាត់ទៅកាន់តោ។ បន្ទាប់មកនាងក៏ចាប់ផ្ដើមរាំ ដែលធ្វើឲ្យតោនៅស្ងៀមនិងសម្លឹងមើលទាំងឆ្ងល់។

យ៉ាងណាក្ដី តោទាំងអស់ដែលនៅក្នុងជំរកក៏មិនបានបង្ករបួសស្នាមទៅលើស្ត្រីនោះទេ។

ខាងសួនសត្វ Bronx Zoo បានឲ្យដឹងដែរថា ទង្វើរបស់ស្ត្រីនោះគឺជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងសួនសត្វ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។ ពួកគេបានដាក់ពាក្យបណ្ដឹងនិងកំពុងរង់ចាំស្ត្រីនោះចូលខ្លួនមកដោះស្រាយ។

ទន្ទឹមនឹងនេះ ក៏មានមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«សូម្បីតែតោក៏ដឹងថាស្ត្រីនោះគឺជាមនុស្សឆ្កួតដែរ។»

«ខ្ញុំសង្ឃឹមថា ស្ត្រីនោះនឹងត្រូវប៉ូលិសចាប់ឃុំខ្លួន។ ទង្វើនេះគឺពិតជាឆ្កួតខ្លាំងណាស់៕»

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T