ស្គាល់មុខឲ្យហើយទៅ ស្រីស្រស់Twice ៣នាក់នេះ មានច្រមុះស្អាតជាងគេ ទោះទៅកែសម្ផស្សក៏មិនងាយដូចដែរ!

//s5.kh1.co/d5/d525dd6bb4670885a7fa3d2421d90c7c1a43d5bf.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀងគ្រប់គ្នា ប្រាកដជាបានដឹងហើយថា ក្រុមចម្រៀងនារីTwice គឺជាក្រុមចម្រៀងដែលពោរពេញទៅដោយស្រីស្អាត មានមន្តស្នេហ៍ទាក់ទាញគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះបណ្តាអ្នកនិយមលេងអ៊ីនធើណែតនៅកូរ៉េ ក៏បានធ្វើការស្រាវជ្រាវ ឃើញថាទន្ទឹមនឹងតារាចម្រៀងស្រីទាំង៩ដួងនេះ សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាមន្តស្នេហ៍ទាក់ទាញរៀងៗខ្លួន ដោយឡែកក្នុងនោះផងដែរ ក៏មានសមាជិកក្រុម៣រូប ដែលត្រូវបានគេចាត់ទុកនាងថា ជាសមាជិកដែលមានអំណោយផល ច្រមុះស្រស់ស្អាតពីធម្មជាតិគ្មានការកែសម្ផស្ស ពោលគឺពួកគេទាំង៣សុទ្ធសឹងតែមានទម្រង់ច្រមុះស្រួច Cuteស្រស់ស្អាតជាងគេប្រចាំក្រុមតែម្តង​ លើសពីនេះ ទោះបីជាអ្នកមានលុយក៏មិនប្រាកដថា អាចវះកាត់កែសម្ផស្សឲ្យស្រស់ស្អាតដូចពួកគេបាននោះដែរ។

ចង់ដឹងថា តារាទាំង៣រូបនេះមានច្រមុះស្រស់ស្អាតបែបណាទៅ តាមដានទាំងអស់គ្នា៖

១. តារាចម្រៀងស្រី Dahyun

ទម្រង់ច្រមុះរបស់នាងពិតជាមានភាពស្រស់ស្អាតជាពិសេសខ្លាំងណាស់ មិនតែប៉ុណ្ណោះ ទោះអ្នកមានលុយប៉ុណ្ណា ក៏មិនប្រាកដថាកែសម្ផស្សឲ្យមានទម្រង់ច្រមុះ ស្រស់ស្អាតបែបធម្មជាតិដូចនាងបានដែរ។   

១. តារាចម្រៀងស្រី Dahyun
១. តារាចម្រៀងស្រី Dahyun
១. តារាចម្រៀងស្រី Dahyun
១. តារាចម្រៀងស្រី Dahyun
១. តារាចម្រៀងស្រី Dahyun
១. តារាចម្រៀងស្រី Dahyun

២. តារាចម្រៀងស្រី Chaeyoung

ច្រមុះរបស់Chaeyoung គឺជាច្រមុះពិតមកពីធម្មជាតិ ច្រមុះនាងពិតជាមានភាពស្រស់ស្អាត ស្រួច គួរឲ្យស្រលាញ់ និងមានទម្រង់។

២. តារាចម្រៀងស្រី Chaeyoung
២. តារាចម្រៀងស្រី Chaeyoung
២. តារាចម្រៀងស្រី Chaeyoung
២. តារាចម្រៀងស្រី Chaeyoung
២. តារាចម្រៀងស្រី Chaeyoung
២. តារាចម្រៀងស្រី Chaeyoung

៣. តារាចម្រៀងស្រី Sana

Sana មិនត្រឹមតែមានសម្រស់និងរូបរាងស្អាតទាំងព្រមតែប៉ុណ្ណោះនោះទេ សូម្បីតែទម្រង់ច្រមុះរបស់នាង ក៏ស្រស់ស្អាតដែរ។

មិនថាយ៉ាងណា បណ្តាអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនជាច្រើន មិនអាចឈប់សរសើរពីសម្រស់របស់តារាស្រីទាំង៣រូបនេះបានឡើយ ជាពិសេសសម្រស់របស់ពួកគេ សុទ្ធសឹងតែស្រស់ស្អាតមកពីធម្មជាតិគ្មានការវះកាត់កែសម្ផស្សតែម្តង៕

៣. តារាចម្រៀងស្រី Sana
៣. តារាចម្រៀងស្រី Sana
៣. តារាចម្រៀងស្រី Sana
៣. តារាចម្រៀងស្រី Sana
៣. តារាចម្រៀងស្រី Sana
៣. តារាចម្រៀងស្រី Sana
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T