ច្បាស់ហើយ! ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series គឺជាស្មាតហ្វូនកូនកាត់!

//s5.kh1.co/d2/d281dfb874ce0c360cb8593395f75ae282636dbd.jpg
បច្ចេកវិទ្យា

 ០៣-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លើកនេះគឺ WOW ហើយគ្នាយើងអើយ! ទីបំផុតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series អាចជាការច្របាច់បញ្ចូលគ្នា ឬបន្ស៊ីគ្នារវាងត្រូកូល F ដែលបាន Update ជាមួយនឹងត្រកូល Reno។ អ្នកទាំងអស់គ្នាដឹងអត់ថា វានឹងមានឈ្មោះអ្វី? វាមិនមែនជា OPPO F15 ឬ OPPO F15 Pro ឡើយ ដោយសារតែវាជាប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO 
ស្មាតហ្វូន OPPO 

បច្ចុប្បន្នស្មាតហ្វូនស៊េរីថ្មី ធុនកណ្តាល (ស៊េរី F) និងធុនខ្ពស់ (ស៊េរី Reno) ទាំងពីរម៉ូដែលនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរហូតដល់ជាប់ចំណាត់ល្អក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺទទួលបានការគាំទ្រខ្លាំងរហូតជួយឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឈរលើលំដាប់លេខរៀងទី១ នៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក និងតាមរយៈរបាយការណ៍ Canalys ដែលចេញផ្សាយក្នុងឆមាសទី២ ចុងខែសីហា ឆ្នាំ២០១៩ នេះ។

ដោយសង្កេតឃើញពីការគាំទ្ររបស់អតិថិជនខ្លាំងលើស៊េរីទាំងពីរនេះ ទើបក្រុមហ៊ុន OPPO សម្រេចបង្កើត និងរចនាទូរស័ព្ទថ្មីសន្លាងមួយម៉ូឌែលទៀតមានឈ្មោះថា OPPO Reno 2F ដែលសព្វថ្ងៃនេះវាកំពុងតែចរាចរណ៍នៅលើទីផ្សារទូរស័ព្ទប្រទេសឥណ្ឌាហើយ នេះបើយោងតាមគេហទំព័រ livemint ដែលបានចុះផ្សាយកាលពីចុងខែកញ្ញានេះ។

បើក្រឡេកមកមើលទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជាវិញ គឺកំពុងតែព្រលយរូបរាង OPPO កូនកាត់រូបនេះបណ្តើរៗហើយ អ្នកទាំងអស់គ្នាសាកគិតមើលនៅពេលដែលត្រកូល Reno Series + F Series ចេញអីវិញទៅ? ចុះបើខ្លាំងមែន តើវានឹងអាចមកប្រទេសកម្ពុជាយើងអត់? បើចង់ដឹងសាកចុច Link នេះ https://bit.ly/2oJ2l8p

ស្មាតហ្វូន OPPO 
ស្មាតហ្វូន OPPO 

តាមដឹងស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno 2F ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និង ការរចនារូបរាងបែប Reno ស៊េរីតែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។

គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និងពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។

ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យគ្មានពីរ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង​ 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

ដូច្នេះមានន័យថា វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពីការច្នៃប្រឌិតរួមបញ្ចូលគ្នារវាង OPPO ត្រកូល F និង ត្រកូល Reno អាចជាស្មាតហ្វូនដែលល្អជាងគេបំផុតនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០។

អ្នកទាំងអស់គ្នាអាចសាកទស្សន៍ទាយទៅមើល៍ ទាំងសមត្ថភាព ទាំងកាមេរ៉ា ថាមពលថ្ម និង រូបរាងរបស់ស្មាតហ្វូនកូនកាត់រូបនេះថាខ្លាំងប៉ុណ្ណា និងអស្ចារ្យប៉ុណ្ណាដែរ។ ប៉ុន្តែឆ្ងល់ថាការបញ្ចេញនូវស្មាតហ្វូនម៉ូឌែលបែបនេះហើយ តើទៅថ្ងៃអនាគតក្រុមហ៊ុន OPPO អាចនឹងឈប់ផលិតស្មាតហ្វូនត្រកូល F បន្តទៀត ឬមានគម្រោងផលិតទូរស័ព្ទកូនកាត់របៀបនេះទៀត?
អ៊ីចឹងមានតែការរង់ចាំមើលទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T