ទៀតហើយ គួរប្រុងប្រយ័ត្ន! កំពូលអ្នកលេងហ្គេមម្នាក់ ត្រូវបានឆក់ស្លាប់ ដោយសារតែ គេងសាកថ្មទូរស័ព្ទដាក់នៅក្បែរខ្លួន! (មានវីដេអូ)

//s6.kh1.co/24/249a8fef7ade593c98f1eac44c3a5cabd248b731.jpg
សង្គម

 ០៣-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

WARNING: GRAPHIC CONTENT

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថៃ៖ បុរសជនជាតិថៃដែលត្រូវបានគេស្គាល់ថា ជាកំពូលអ្នកលេងហ្គេម ឬ Gamer ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែភាពធ្វេសប្រហែស សាកថ្មទូរស័ព្ទដាក់នៅក្បែរខ្លួន បណ្តាលឲ្យឆក់ស្លាប់។

ជនរងគ្រោះលោក Sastra Mo-in
ជនរងគ្រោះលោក Sastra Mo-in

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា លោក Sastra Mo-in មានអាយុ២៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ក្នុងខេត្ត Chonburi ប្រទេសថៃ។

ជុំវិញនឹងករណីនេះ ស្រ្តីជាម្តាយមីង ឈ្មោះ Watchareeporn Mo-in មានអាយុ៥៧ឆ្នាំ បានឲ្យដឹងថា រូបគាត់បានប្រទះឃើញក្មួយប្រុស Sastra នៅព្រឹកថ្ងៃបន្ទាប់ (ក្រោយស្លាប់) គេងដោយមិនកម្រើកខ្លួនយ៉ាងគួរឲ្យសង្ស័យ នៅពេលដែលរូបគាត់បានចូលទៅក្នុងផ្ទះ ដើម្បីបោសសម្អាតផ្ទះ។

ក្រោយមក នៅពេលដែលគាត់ដើរទៅពិនិត្យមើល គាត់ក៏ស្រាប់តែឃើញថា រាងកាយក្មួយប្រុសរបស់គាត់មានសភាពស្លេកស្លាំង និងប្រែទៅជាពណ៌ស្វាយដូចជាមនុស្សស្លាប់ ដែលធ្វើឲ្យគាត់ភ័យតក់ស្លុតជាខ្លាំង។ ហើយគាត់ក៏បានឃើញដៃខាងឆ្វេងរបស់ក្មួយប្រុស បានដាក់នៅក្បែរឌុយភ្លើង ទាំងដែលស្ថិតក្នុងសភាពមានស្នាមរលាកផងដែរ។

ក្រោយឃើញដូច្នេះ ភ្លាមៗនោះ គាត់ក៏ប្រញាប់ចុចបិទកុងតាក់ភ្លើង និងបានរាយការណ៍ដំណឹងនេះទៅមន្រ្តីប៉ូលិស ដើម្បីឲ្យចុះមកជួយធ្វើការពិនិត្យ និងអន្តរាគមន៍។

ជនរងគ្រោះលោក Sastra Mo-in
ជនរងគ្រោះលោក Sastra Mo-in

ស្រ្តីជាម្តាយមីងរូបនេះ បានបន្តឲ្យដឹងទៀតថា៖

«ក្មួយប្រុសរបស់ខ្ញុំ តែងតែចំណាយពេលច្រើននៅលើគ្រែគេង ដោយប្រើប្រាស់ទូរស័ព្ទ និងលេងហ្គេម ទាំងដែលដោតសាកថ្មជាមួយនឹងឌុយភ្លើងដែលនៅក្បែរនោះ។ សឹងតែរាល់យប់ ដែលខ្ញុំតែងតែឃើញក្មួយប្រុសខ្ញុំ គេងលង់លក់ទាំងដែលទូរស័ព្ទដាក់នៅជាប់ខ្លួនគេ និងសាកថ្មជាប់ជានិច្ច» ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រោយមន្រ្តីប៉ូលិសបានចុះមកដល់ និងធ្វើការពិនិត្យ បានអះអាងថា ជនរងគ្រោះលោក Sastra Mo-in ពិតជាបានស្លាប់ដោយសារតែការឆ្លង ឬឆក់នូវចរន្តអគ្គិសនីយ៉ាងពិតប្រាកដមែន។

ប៉ូលិសបាននិយាយថា ពួកគេមិនចាត់ទុកការស្លាប់នេះ ថាជាករណីដែលគួរឲ្យសង្ស័យណាមួយនោះទេ (ដូចជា អត្តឃាត ឬឃាតកម្មជាដើម) ហើយក៏មិនបើកការស៊ើបសង្កេតទៀតនោះដែរ។ ខណៈឯសាកសពក៏ត្រូវបានក្រុមគ្រួសារនៃសព យកធ្វើបុណ្យតាមប្រពៃណីផងដែរ។

***នេះក៏ជាសារមួយជួយដាស់តឿនដល់គ្រប់គ្នា គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ យល់ល្អគួរសាកថ្មទូរស័ព្ទដាក់នៅឲ្យឆ្ងាយពីខ្លួន ឬកុំការប្រើប្រាស់តែម្តង ក្នុងអំឡុងពេលកំពុងតែសាកថ្ម ដើម្បីចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង ដូចករណីបុរសគ្រោះខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
វីដេអូ

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T