ជិត១០០ឆ្នាំមុន ជនជាតិតៃវ៉ាន់ម្នាក់ បានធ្វើស្ករចេញពីផ្លែម្នាស់!

//s6.kh1.co/83/838a0ad49faceef1d47f540fd19164fd1f94e28f.jpg
សង្គម

 ០៣-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ​៖​ កោះតៃវ៉ាន់ខាងត្បូង ជាតំបន់ដែលមានអាកាសធាតុយ៉ាងអំណោយផលអាចឱ្យជនជាតិតៃវ៉ាន់​ដាំ​ដំណាំម្នាស់ ដែលជាដំណាំបែបត្រូពិចបានយ៉ាងល្អរយៈពេលច្រើនជាង ៣០០ ឆ្នាំ ដែលមក​ទល់​ពេល​នេះម្នាស់ក្លាយជាផ្លែឈើមួយក្នុងចំណោមផ្លែឈើល្បីឈ្មោះបំផុតនៅប្រទេស​តៃវ៉ាន់។ ជាច្រើន​ជំនាន់​មក​ហើយ ដែលជនជាតិតៃវ៉ាន់បន្តប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើចម្ការម្នាស់ និងប្រើប្រាស់ផ្លែម្នាស់​ក្នុង​ការធ្វើអាហារបង្អែម និងភេសជ្ជៈផ្សេងៗ​ ដូចជាគ្រួសារមួយដែលបាន​រកឃើញរូបមន្ត​ភេសជ្ជៈ​ម្នាស់ ​ហើយត្រូវបាន​យកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចម្ការម្នាស់
ចម្ការម្នាស់

ផ្អែកទៅលើអត្ថបទមួយដកស្រង់ចេញពីទំព័ររបស់ YiFang Taiwan Fruit Tea United Kingdom:
Source: https://www.yifangtea.co.uk

រយៈពេលជាង ១០០ ឆ្នាំមុន ​នៅក្នុងកំឡុងពេលដែលកោះតៃវ៉ាន់ស្ថិត​នៅក្រោមអាណានិគមរបស់​ប្រទេសជប៉ុន មាននារីម្នាក់ឈ្មោះ អ៊ី ហ្វាង បាន​រៀបការ​ចូលគ្រួសារមួយ ដែលស្វាមីនាងជាអ្នកដាំ​ម្នាស់។

ចម្ការម្នាស់
ចម្ការម្នាស់

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្វាមីនាងខិតខំ​ធ្វើចម្ការនៅក្រោមពន្លឺព្រះអាទិត្យដ៏សែនក្តៅយ៉ាងនឿយហត់ ដែលធ្វើ​ឱ្យនាងមានក្តី​បារម្ភ​ពីសុខភាពរបស់គាត់។ អំឡុងពេលប្រមូលផល មានម្នាស់ទុំ​ជាច្រើនដែលមិន​ត្រូវបានយកទៅប្រើប្រាស់​ ដូច្នេះនាងក៏មានគំនិតយកម្នាស់ទាំងនោះទៅកែច្នៃ។

YiFang Taiwan Fruit Tea
YiFang Taiwan Fruit Tea

អ៊ី ហ្វាង​ បានយកម្នាស់ទុំមករំងាស់យកជាតិផ្អែមរបស់វាធ្វើជាដំណាប់​ដើម្បី​​រក្សា​ទុកបានយូរ។​បន្ទាប់មកនាងបានយកដំណាប់មួយស្លាបព្រាលាយជាមួយទឹកធ្វើ​ឱ្យចេញ​ជា​ភេសជ្ជៈ​ម្នាស់ ​ដែលអាចកាត់បន្ថយភាពស្រេក និងបញ្ចុះកម្តៅ​ជូនស្វាមីនាង​ ដើម្បីបង្ហាញក្តីស្រឡាញ់ និង​ក្តីបារម្ភចំពោះគាត់។

YiFang Taiwan Fruit Tea
YiFang Taiwan Fruit Tea

វិធីនេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់សព្វថ្ងៃនេះកូនចៅជំនាន់ក្រោយរបស់គាត់បានយករូបមន្តនេះទៅបង្កើតជាហាង «YiFang Taiwan Fruit Tea» ដែលមានភាពល្បាញល្បីនៅប្រទេសតៃវ៉ាន់ ដើម្បីចែកចាយទៅមនុស្សជាច្រើនផ្សេងទៀតបានស្គាល់ពីស្នាដៃដ៏អស្ចារ្យ ដែលមានរយៈពេលជិត ១០០ ឆ្នាំនេះ។ ពួកគេបានបញ្ចូលអនុស្សាវរីយ៍ចាស់ៗ​ និង​ភាពកក់ក្តៅទៅក្នុង​​ភេសជ្ជៈមួយកែវនេះ ដោយប្រើប្រាស់ស្ករម្នាស់ផ្លែឈើស្រស់តាមរដូវគ្រឿងផ្សំធម្មជាតិធ្វើឱ្យគ្រប់ពេលដែលអ្នកបានផឹក អ្នកនឹងទទួលបានក្លិនដ៏ឈ្ងុយឈ្ងប់នៃស្លឹកតែធម្មជាតិរសជាតិផ្លែឈើស្រស់ និងស្គាល់ពី​រសជាតិដើមនៃប្រទេសតៃវ៉ាន់។

មកដល់ពេលនេះ​មិនមែនមានតែហាងនេះនោះទេ ដែលប្រើប្រាស់ស្ករម្នាស់មកធ្វើជាគ្រឿងផ្សំ។ ហាងដទៃទៀតដែលកំពុងតែល្បាញល្បីដូចគ្នាមានដូចជា ៖​

- Chia Te Bakery (佳德)​​ ជាហាងដែលប្រើប្រាស់ម្នាស់ជាគ្រឿងផ្សំចម្បងក្នុងការចម្អិននំ​របស់គេ។ នៅទីនេះមាននំបង្អែមមានភាពរមួត ផ្អែម និង​ប្លែកឆ្ងាញ់ដែលធ្វើអោយអ្នកដែល​បានសាកហើយពិតជាមិនអាចដកចិត្តបាន។
Source (https://inspiredbymaps.com/chia-te-bakery-pineapple-cakes-taipei/)

នំម្នាស់ថ្មីៗនៅហាង Chia Te Bakery
នំម្នាស់ថ្មីៗនៅហាង Chia Te Bakery

- SunnyHills (微熱山丘) ហាងនេះប្រើប្រាស់ផ្លែម្នាស់ថ្មីៗទាំងស្រុង ក្នុងការធ្វើនំរបស់ពួកគេ​ដោយដៃ ដែលជាមូលហេតុធ្វើឱ្យនំរបស់ពួកគេអាចទុកបានត្រឹមក្នុងរយៈពេលខ្លីតែ​ប៉ុណ្ណោះ។
Source (http://www.trickytaipei.com/sunny-hills-best-pineapple-cake/)

នំម្នាស់ថ្មីៗនៅហាង SunnyHills
នំម្នាស់ថ្មីៗនៅហាង SunnyHills

- Chengdu Yangtaobing ជាហាងដែលមានមនុស្សតម្រង់ជួរជាច្រើន ជាពិសេស​នៅរដូវ​ក្តៅ ​ព្រោះភេសជ្ជៈពិសេសរបស់ពួកគេ គឺភេសជ្ជៈម្នាស់ ដែលមានរសជាតិជូរ និងផ្អែមលាយគ្នា​យ៉ាងត្រជាក់ឆ្ងាញ់ប្លែក។
Source (https://jenitadarmento.com/tag/cheng-dou-yang-tao-bing/)

ភេសជ្ជៈនៅហាង Chengdu Yangtaobing 
ភេសជ្ជៈនៅហាង Chengdu Yangtaobing 

តើអ្នកចង់ភ្លករសជាតិស្ករម្នាស់ដ៏ប្លែករបស់ពួកគេទេ?

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T