ផ្ទុះការចាប់អារម្មណ៍ ក្រោយពីលោកយាយម្នាក់អង្គុយផឹកស្រាយ៉ាងព្រងើយ នៅក្នុងក្លឹបកម្សាន្តមួយ

//s6.kh1.co/86/867bbb1145c720523f9ab751265de6ea7e74c3c9.jpg
សង្គម

 ០៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជាទូទៅ នៅពេលយប់ មនុស្សចាស់តែងតែចូលដំណេក ឬមើលទូរទស្សន៍ជាដើម។ ប៉ុន្ដែសម្រាប់លោកយាយម្នាក់បែរជាទៅអង្គុយផឹកស្រា នៅក្នុងក្លឹបកម្សាន្តទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កាលពីថ្មីៗកន្លងទៅនេះ ក្លឹបកម្សាន្តមួយឈ្មោះ Rong Lao Tam Mue (โรงเหล้า ทำมือ ศรีสะเกษ) ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Sisaket ប្រទេសថៃ បានប្រារព្ធពិធីគំរប់ខួប១ឆ្នាំ ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។

គេហទំព័រហ្វេសប៊ុករបស់ក្លឹបកម្សាន្តបានធ្វើការបង្ហោះរូបភាពជាច្រើន ដែលមានរូបភាពមួយធ្វើឲ្យមហាជនប្រើប្រាស់បណ្ដាញសង្គម ចាប់អារម្មណ៍និងភ្ញាក់ផ្អើល ក្រោយពីបានឃើញរូបភាពលោកយាយម្នាក់ កំពុងអង្គុយម្នាក់ឯងដោយដៃកាន់កែវស្រាផឹកយ៉ាងព្រងើយ។

ចំពោះរូបភាពរបស់លោកយាយមានភាពល្បីល្បាញពាសពេញបណ្ដាញសង្គមយ៉ាងឆាប់រហ័ស និងមានការចែករំលែកចំនួនជាង៥៤,០០០ដងទៀតផង។

យ៉ាងណាក្ដី គ្មាននរណាម្នាក់បានស្គាល់ពីអត្តសញ្ញាណពិតរបស់លោកយាយខាងលើឡើយ។

ទន្ទឹមនឹងនេះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ វ័យណាក៏អាចសប្បាយបានដែរ។ »

«មើលទៅលោកយាយដូចជាគ្មានវិបិត្តអ្វីក្នុងចិត្តសោះ។ »

ចំណែកខាងក្លឹបកម្សាន្តក៏បាននិយាយបែបលេងសើចផងដែរថា

«លោកយាយគឺជាភ្ញៀវលំដាប់វីអាយភី៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយ
លោកយាយ
ភ្ញៀវដែលបានចូលរួម
ភ្ញៀវដែលបានចូលរួម
ភ្ញៀវដែលបានចូលរួម
ភ្ញៀវដែលបានចូលរួម
ទិដ្ឋភាពក្នុងក្លឹប
ទិដ្ឋភាពក្នុងក្លឹប
ទិដ្ឋភាពក្នុងក្លឹប
ទិដ្ឋភាពក្នុងក្លឹប
ទិដ្ឋភាពក្នុងក្លឹប
ទិដ្ឋភាពក្នុងក្លឹប
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T