គ្រាន់តែនាយ សានម៉ៅ ទទួលមរណភាពភ្លាម នាងគ្រត បង្ហោះសារដ៏ក្ដុកក្ដួល បែបនេះភ្លែត

//s6.kh1.co/85/854ff881be9bb37e731fd36ad4c7ecd387425959.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោងប្រហែលជា៦ល្ងាច មានលេចលឺដំណឹង ដ៏តក់ស្លុកមួយអំពីមរណភាព របស់តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពមួយរូបគឺ នាយ សានម៉ៅ ធ្វើឲ្យមហាជនចួលរួមសោកស្ដាយ ជាពន់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាកំប្លែង នាង គ្រត ដែលជាអ្នកជិតស្និទ្ធ និងមិត្តរួមអាជីព រាប់ឆ្នាំមកហើយនោះ ក៏បានបញ្ចេញអារម្មណ៍ សោកសៅក្រៃលែង ថែមទាំងបានបង្ហោះរូបភាព ជាច្រើនសន្លឹកជាមួយនាយ សាន ម៉ៅ កាលនៅរស់ ថែមទៀតផង។

ជាមួយគ្នានេះដែរ តារាកំប្លែងនាង គ្រត បានអមមកជាមួយសារ ដ៏មានអត្ថន័យចាក់ដោត អានហើយចង់ស្រក់ទឹកភ្នែកថា៖ 

 « ប្អូនរន្ធត់ចិត្ត តក់ស្លុត ស្ដាយស្រណោះនូវការបាត់បង់ បងប្រុសដ៏ល្អ ជាដៃគូកម្រ និងសិល្បករ ដ៏មានទេពកោសល្យម្នាក់ ប្អូនពិតជាពិបាកទទួលយកណាស់ សូមឲ្យវិញ្ញាក្ខន្ធបងបានទៅកាន់សុគតិភាពចុះ»។

គួររម្លឹកទៀតថា មរណភាពរបស់ នាយ សានម៉ៅ បានធ្វើឲ្យមហាជននានា និងមិត្តៗសិល្បករទាំងអស់បានចូលរួមរំលែកទុក្ខ និងបញ្ចេញអារម្មណ៍សោកស្ដាយគ្រប់គ្នា ដែលចាប់ពីពេលនេះទៅ នឹងលែងបានឃើញមុខ រូបលោកទៀតហើយ៕

តារាកំប្លែងនាង គ្រត និងនាយ សានម៉ៅ កាលនៅរស់

សារដ៏ក្ដុកក្ដួលដែល នាងគ្រត បង្ហោះក្នុងបណ្ដាញសង្គម
សារដ៏ក្ដុកក្ដួលដែល នាងគ្រត បង្ហោះក្នុងបណ្ដាញសង្គម
នាងគ្រត តារាកំប្លែងនាយសាន ម៉ៅ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T