នេះជាមូលហេតុដែលធ្វើឲ្យ នាយ សាន ម៉ៅ ទទួលមរណភាព ឆាប់រហ័សបែបនេះ

//s4.kh1.co/f6/f6421893ed2ce561a51e5f989d1c325178f27425.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏ក្រៀមក្រំបំផុតក្នុងពិភពសិល្បៈ ក៏ដូចជាសម្រាប់អ្នកគាំទ្រ ក្រោយលេចលឺដំណឹងថា តារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ក្នុងប្រទេសលោក សាន ម៉ៅ បានទទួលមរណភាពហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំណែកនាព្រឹកនេះវិញ ផ្អែកតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា នៅលើបណ្តាញសង្គម បានរៀបរាប់អំពីមូលហេតុនៃការទទួលមរណភាពរបសលោក សាន ម៉ៅ បែបនេះថា៖ 

“សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលាម៉ោង៣ព្រឹកនេះ។ ការស្លាប់របស់តារាកំប្លែងរូបនេះដោយស្ទះបំបង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ ។ សពនឹងត្រូវបូជានៅថ្ងៃសោរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលារម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារនៃសពផង ដោយក្តីគោរព អំពីខ្ញុំបាទ: អ៊ឹម ជីវ៉ា”។

សម្រាប់ដំណឹងនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសមានអារម្មណ៍សោកសៅ និងក្តុកក្តួលយ៉ាងខ្លាំង ក្រោយបាត់បង់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពបែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រជាច្រើនក៏បានបង្ហោះសាររំលែកទុក្ខចំពោះគ្រួសារសពផងដែរ៕

នាយ សាន ម៉ៅ កាលនៅរស់
នាយ សាន ម៉ៅ កាលនៅរស់
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
ទិដ្ខភាពបុណ្យសពនាយ សាន ម៉ៅ
សាររបស់ អ៊ឹម ជីវ៉ា
សាររបស់ អ៊ឹម ជីវ៉ា
នាយសាន ម៉ៅ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T