ភ្នំពេញ ៖ អ្នកធ្វើដំណើរតាមផ្លូវ ជិត ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និងរងរបួសដោយសារតែ និសិ្សតស្រីសាលាពេទ្យ ម្នាក់ បាន បើករថយន្ដ បុករះជាបន្ដ បន្ទាប់ តាំងពីជិតវិមានឯករាជ្យ រហូតដល់ មុខក្រសួងមហាផ្ទៃ ទើបទៅមុខលែងរួច ដោយសារតែរថយន្ដ បុកជាប់នឹង ជញ្ជាំង ក្រសួងមហាផ្ទៃតែម្ដង ។

គ្រោះថ្នាក់ចរាចរណ៍  បង្កឱ្យមានការ ភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍លើ កំណាត់ ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃខាង លើនេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥ និង២០នាទីល្ងាច ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៣ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីម្នាក់វ័យប្រហែលជា ២០ឆ្នាំម្នាក់ ឈ្មោះ  គាម ពិសិដ្ឋណារីតា ជានិស្សិត សាកលវិទ្យាល័យ វេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី៦ បានបើករថយន្ដម៉ាក បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥០០៨ ក្នុង ទិសដៅពីជើងទៅត្បូង អមដំណើរដោយ យុវជនវ័យក្មេងចំនួន ២នាក់ ទំនងទើប ចេញ ពីរៀន នៅសាលាឯកជនមួយ ស្រាប់ តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់។

សាក្សីបានបន្ដទៀតថា លុះមក ដល់ភ្លើងស្ដុប និងមុខ ក្រសួងមហាផ្ទៃរថយន្ដ បង្កបានបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្សសាលា កំពុងជិះ ម៉ូតូជាមួយម្ដាយ ទើបចេញពីរៀន ស្លាប់ និង មានអ្នករងរបួសធ្ងន់ស្រាល ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់ និងរថយន្ដ បង្ក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញបង្ក គ្រោះថ្នាក់ចរាចរណ៍ បុកអ្នកដំណើរតាមផ្លូវ ជាបន្ដបន្ទាប់ រហូត ដល់ស្លាប់ និងរងរបួស ធ្ងន់ស្រាលខាងលើនេះ អ្នកបើករថយន្ដវ័យ ក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗ ដោយ ខ្លាចថា សាច់ញាតិជនរងគ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវស្វាគមន៍មួយដៃមួយជើង ។

យ៉ាងណាក៏ដោយ មិនទាន់មានការ  បញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះដែល ស្លាប់ និងរងរបួសនោះទេ ហើយមូល ហេតុពិតប្រាកដ ដែលនាំឱ្យក្មេងស្រីរូបនេះ បើករថយន្ដបុក គេបុកឯង នៅតាមផ្លូវសាធារណៈខាងលើ ក៏មិនទាន់ដឹងដែរ ប៉ុន្ដែ សាក្សីមួយចំនួន បាន អះអាងថា រូបនាងបានបើករថយន្ដបុក គេ តាំងពីជិតវិមានឯករាជ្យមកម្លេះ ហើយ បើករត់ រហូតមកដល់មុខក្រសួងមហាផ្ទៃ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយបន្ដ ទៀត។

យោងតាមប្រភពពីសមត្ថកិច្ច តែមិនទាន់ផ្លូវការ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានបណ្តាលឲ្យស្លាប់ពី៣-៤នាក់ ភាគច្រើនជាក្មេងៗសិស្សសាលា ដែលទើបចេញពីរៀននៅសាលាចៅពញាហុក។

លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ជើងគោក បានឲ្យដឹងថា នារីដែលបានបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជានិសិ្សត ឆ្នាំទី៦ នៃសាកលវិទ្យាល័យ សុខាភិបាល ហើយស្នាក់នៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ប៉ែន ឃុន បានឲ្យដឹងថា មុនពេលកើតហេតុ នារីរូបនេះ បានធ្វើដំណើរចេញពីសាលា ទើបនឹងប្រឡង ហើយចូលមកយកប្អូនប្រុស ជាកូណភ្លោះ ចំនួន ២នាក់ នៅសាលាបញ្ញាសាស្រ្ត ហើយបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។ ក្រោយកើតហេតុ ម៉ូតូ និងកង់ជិត១០គ្រឿង និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យ ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

www.dap-news.com

www.dap-news.com

វីឌីអូពី Facebook

Dap Video

 

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបភាពបន្ថែមពីកោះសន្តិភាពខាងក្រោម





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]