ហត់នឿយនឹងស្នេហា សេដ្ឋីពាន់លានវ័យក្មេង Travis Scott និង Kylie សម្រេចចែកផ្លូវគ្នាមួយរយៈ

//s6.kh1.co/bb/bb4118a558998e2f06f08791605e24246aa0c775.jpg
នារី

 ០២-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ តារាប្រុសស្រី Travis Scott និង Kylie Jenner ត្រូវបានគេមហាជនទទួលស្គាល់ ពួកគេគឺជាគូស្នេហ៍សេដ្ឋីពាន់លានវ័យក្មេង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ទូទាំងវិស័យសិល្បៈនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញពីភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ ជាពិសេសគឺជាមួយនឹងចំណងកូនស្រីរបស់អ្នកទាំងពីរ ដែលមានឈ្មោះថា Stormi Webster ដែលមានចាប់កំណើតកាលពីដើមឆ្នាំ ២០១៨ កន្លងទៅនេះផងដែរ។

Travis Scott និង Kylie Jenner ជាមួយកូនស្រី
Travis Scott និង Kylie Jenner ជាមួយកូនស្រី

ប៉ុន្តែទោះជាយ៉ាងណា អ្វីៗក៏ត្រូវបានបញ្ចប់នៅត្រឹមនេះ ពោលគឺយោងតាមប្រភពកាលពីថ្មីៗនេះ បានឲ្យដឹងថា Kylie និង Travis បានសម្រេចចែកផ្លូវបញ្ចប់គ្រប់យ៉ាងជាមួយនឹងគ្នា រយៈពេល២សប្តាហ៍មកហើយ។

គួរឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ គេបានសង្កេតឃើញថា Travis លែងរស់នៅជាមួយនឹង Kylie ដូចកាលពីមុនទៀតហើយ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅថ្មីៗនេះ គេក៏មិនបានឃើញវត្តមាន Travis ចូលរួមពិធីមង្គលការរបស់ Justin និង Hailey ជាមួយនឹង Kylie ឡើយ។

លើសពីនេះ សារព័ត៌មាន TMZ ក៏បានចែករំលែកឲ្យដឹងថា លោកប៉ាអ្នកម៉ាក់វ័យក្មេងមួយគូនេះ តែងតែឧស្សាហ៍បែកគ្នាហើយក៏ត្រូវគ្នាវិញជាច្រើនលើកច្រើនសារ ប៉ុន្តែលើកនេះស្រាប់តែពួកគេទាំងពីរ សម្រេចចិត្តចែកផ្លូវគ្នាម្តងទៀត ក្នុងរយៈពេលយូរ បានរហូតដល់ទៅ២សប្តាហ៍ឯណោះ។

មិនថាយ៉ាងណា អ្នកគាំទ្រក៏សង្ឃឹមថា Idol របស់ពួកគេទាំងពីរ នឹងវិលត្រឡប់មកចាប់ផ្តើមស្នេហ៍ជាថ្មី និងមើលថែកូនស្រីជាទីស្រលាញ់របស់ពួកគេជុំគ្នា ជាថ្មីម្តងទៀតផងដែរ៕

Travis Scott និង Kylie Jenner ជាមួយកូនស្រី
Travis Scott និង Kylie Jenner ជាមួយកូនស្រី
Travis Scott និង Kylie Jenner
Travis Scott និង Kylie Jenner
Travis Scott និង Kylie Jenner
Travis Scott និង Kylie Jenner
Travis Scott និង Kylie Jenner
Travis Scott និង Kylie Jenner
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T