ឃើញក្រុមគេមកជួបជុំគ្នាវិញ Jiyeon នឹកដល់ក្រុមខ្លួនឯង ចង់មានឱកាសជួបជុំ T-ara ម្ដងទៀត

//s4.kh1.co/ca/ca20a61440b8d9e85d3b363358e6e6e039c01f44.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១ ខែតុលា Jiyeon តារាស្រីល្បីឈ្មោះសមាជិកក្រុមចម្រៀង T-ara បានចូលរួមក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយនឹង SPOTV News។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី Jiyeon បានចែករំលែកក្តីស្រលាញ់ និងការនឹករលឹកចំពោះមិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រទាំងអស់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងស្រីដ៏ល្បី T-ara បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៩។ បើគិតមកដល់ពេលនេះ វាមានរយៈពេល ១០ឆ្នាំទៅហើយ។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលបច្ចុប្បន្ន ពួកគេមិនបានធ្វើរួមគ្នា ព្រោះតែសមាជិកក្រុមម្នាក់ៗ មមាញឹកនឹងការងារផ្សព្វផ្សាយជាលក្ខណៈបុគ្គល ក្នុងនាមជាអ្នកចម្រៀងទោល និងអ្នកសម្តែងរៀងៗខ្លួន។

ក្នុងនោះដែរ Jiyeon បានបង្ហើបថា ថ្មីៗនេះសមាជិកក្រុម T-ara កំពុងតែនិយាយគ្នាអំពីគម្រោងជួបជុំគ្នាជាថ្មី ដើម្បីមានឱកាសវិលត្រឡប់មកសម្ដែងរួមគ្នាម្ដងទៀត ដូចជាក្រុមចម្រៀងជើងចាស់ Fin.K.L ដែលទើបតែប្រកាសជួបជុំគ្នាម្ដងទៀត កាលពីប៉ុន្មានថ្ងៃមុននេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
https://s4.kh1.co/__image/w=650,h=354,q=100/01/01dac5a54bd9ea3c2d8002a1e2341d2e76d5ad95.jpg
https://s4.kh1.co/__image/w=650,h=325,q=100/3e/3ead97655a2a218298a87a3d35f4a8fd08fe87e7.jpg
https://s5.kh1.co/__image/w=650,h=433,q=100/a2/a23a803f4428cb744a3e85ffcdd630512e30d64e.jpg
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T