ស្វីតណាស់! ចង់លើសជាតិស្ករ ពេលបានឃើញរូបភាពផ្អែមល្ហែមរវាង សុខ សោម៉ាវត្តី និងគូស្នេហ៍

//s6.kh1.co/eb/eb27c4211cba79f60eae95af5acae2e227651e9a.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

សៀមរាប៖ មួយរយៈចុងក្រោយនេះ អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូប ហាក់ដូចជាទទួលបាន ភាពជោគជ័យយ៉ាងខ្លាំងមិនថា ជីវិតការងារ ឬជីវិតស្នេហានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សុខ សោម៉ាវត្តី កំពុងសោយសុខ ជីវិតស្នេហា ដ៏ផ្អែមល្ហែម ជាមួយបុរសដ៏ខ្ពស់សង្ហាដែលជាកីឡាករបាល់ទាត់ លោក លី វ៉ាហេទ ដែលតារារូបនេះ តែងតែធ្វើឲ្យហ្វេនៗរាល់គ្នាច្រណែនជាមួយនឹង សកម្មភាពស្វីតៗជាប្រចាំ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានដឹកដៃគ្នា ទៅកសាងស្នេហា ដ៏ផ្អែមល្ហែមនៅលើទឹកដីខេត្តសៀមរាប អមដោយរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពកៀកកើយ ស្អិតរមួត មើលទៅមាន ភាពរ៉ូមែនទិកយ៉ាងខ្លាំង។

នៅពេលនោះដែរ សុខ សោម៉ាវត្តី និងម្ចាស់បេះដូង មើលទៅពោរពេញដោយ សេចក្ដីសុខក្រៃលែង ថែមទាំងប្រកបដោយ ស្នាមញញឹមយ៉ាងស្រស់បំព្រង ទាំងពីរនាក់តែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី ពេលទៅសៀមរាប
សុខ សោម៉ាវត្តី ពេលទៅសៀមរាប
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T