អាចទេ អាវុធថ្មីរបស់ OPPO គឺជាស្មាតហ្វូន OPPO F15 ឬ F15 Pro?

//s5.kh1.co/48/4853c6570b0068e5768c3074b5fddbbe686da3b5.jpg
បច្ចេកវិទ្យា

 ០២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយជំនាន់ទៅមួយជំនាន់ស្មាតហ្វូនត្រកូល F របស់ក្រុមហ៊ុន OPPO កាន់តែទំនើបឈានមុខ ភ្ជាប់មកនូវជាមួយបច្ចេកវិទ្យាថ្មីៗ ល្អប្លែកពីគ្នា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន OPPO F5 មានអេក្រង់លាត Full Screen ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សេ៊រី។

  ស្មាតហ្វូន OPPO 
  ស្មាតហ្វូន OPPO 

ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់មានកម្រិតបង្ហាញរូបភាពរហូតដល់ Full HD+ និង ផ្នែកខាងក្រោយបំពាក់នូវកញ្ចក់ចាំងភ្លឺរលោង។ ចំពោះកាមេរ៉ាមុខមាននៅតែរក្សានូវកំណែទម្រង់កាន់តែល្អប្រសើរ និងកាមេរ៉ាក្រោយត្រូវបានបន្ថែមទំហំធំជាងមុន។

ជំនាន់បន្ទាប់គឺ OPPO F9 មានអេក្រង់លាតពេញបែបដំណក់ទឹក ភ្ជាប់ជាមួយកញ្ចក់ការពារអេក្រង់ដ៏ធន់រឹងមាំ។ F Series ជំនាន់ថ្មីនេះ មានកាមេរ៉ាមុខថត Selfie បានស្អាតដូចដើម ប៉ុន្តែក្រុមហ៊ុន OPPO បានវិវត្តន៍ និងច្នៃប្រឌិតដោយបំពាក់នូវកាមេរ៉ាភ្លោះក្រោយ។

សម្រាប់ដើមឆ្នាំ២០១៩ នេះ OPPO បានបន្ថែមនូវការ Upgrade ទាំង Software និង Hardware បង្កើតបានជាទូរស័ព្ទដែលជំនាញក្នុងការថតរូបនៅទីងងឹតគឺ OPPO F11 Pro។ ជាមួយនឹងអេក្រង់លាតពេញគ្មានដំណក់ទឹក ឬឆក ស្មាតហ្វូន F11 Pro ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួន និងកាមេរ៉ាក្រោយភ្លោះ។

ស្របពេលទីផ្សារស្មាតហ្វូននៅកម្ពុជាកំពុងឡើងកម្តៅ ចំនួនចរាចរណ៍នៃស្មាតហ្វូនស៊េរីថ្មីៗកើនឡើងគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ OPPO ក៏មិនឱបដៃឈរមើលដែរ គឺកំពុងតែត្រៀមអាវុធថ្មីតាមរយៈការធ្វើកំណែរទម្រង់ថ្មី និងការអភិវឌ្ឍន៍លើស្មាតហ្វូនជំនាន់ក្រោយរបស់ OPPO F Series ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។  រីឯ OPPO ត្រកូល OPPO Reno Series កំពុងបង្កើនល្បឿននៃការតស៊ូ និងភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីក្តោបទីផ្សារថ្នាក់កណ្តាល និងថ្នាក់លើ។

  ស្មាតហ្វូន OPPO 
  ស្មាតហ្វូន OPPO 

តាមការប៉ាន់ស្មានក្រុមហ៊ុន OPPO អាចនឹងត្រៀមបង្ហាញនូវស្មាតហ្វូនត្រកូល F Series ចុងក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងជាងមុន កាមេរ៉ាច្រើនជាងមុន រូបរាងស្រស់ស្អាត និងទាក់ទាញជាងមុន និងទំនើបជាងមុន។

យើងកំពុងតែរង់ចាំអ៊ុតមើលថា តើស្មាតហ្វូន OPPO ត្រកូល F Series ចុងក្រោយអាចជា OPPO F15 ឬ ​OPPO F15 Pro ជាមួយនឹងសមាសធាតុនៃការរួមបញ្ចូលគ្នារវាង F និង Reno Series ឬយ៉ាងណា?

  ស្មាតហ្វូន OPPO 
  ស្មាតហ្វូន OPPO 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T