អ៊ែមមឺរឹត ផ្តល់ជូនអ្នកដំណើរពីកម្ពុជានូវតម្លៃពិសេស ទៅកាន់គោលដៅល្បីៗ!

//s4.kh1.co/ca/cab042d2f0b6888453478032074c6b8f9f54084b.jpg
សង្គម

 ០១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដោយទទួលស្គាល់ថា ការធ្វើដំណើររួមគ្នាជាក្រុមពិតជាសប្បាយរីករាយ ដូច្នេះ អ៊ែមមឺរឹតបានប្រកាសនូវការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់អ្នកដំណើរដែលមានគម្រោងក្នុងការធ្វើដំណើរជាមួយមិត្តភក្តិ គ្រួសារ​​ និងមនុស្សជាទីស្រលាញ់ ដើម្បីធ្វើដំណើរទៅកាន់គោលដៅកំពូលៗលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ែមមឺរឹត
អ៊ែមមឺរឹត

ការបញ្ចុះតម្លៃមានពេលកំណត់ អ៊ែមមឺរឹត កំពុងផ្តល់ជូននូវតម្លៃពិសេសដល់អ្នកដំណើរដែលមានបំណងចង់ទៅកក់សំបុត្រក្នុងថ្នាក់សន្សំសំចៃ (Economy class) ចេញដំណើរពីភ្នំពេញដោយចាប់ផ្តើមពី ១២៩ ដុល្លារអាមេរិកទៅបាងកក និង ៥៨៥ ដុល្លារអាមេរិកទៅកាន់ទីក្រុងឌូបៃ។ គោលដៅល្បីៗលើពិភពលោកផ្សេងទៀត ក៏ត្រូវបានដាក់បញ្ចូលផងដែរ។

ការផ្តល់ជូនចាប់ពីពេលនេះរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ និងមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ដើម្បីកក់សំបុត្ររបស់អ្នក ឬសម្រាប់ព័ត៌មានបន្ថែមអ្នកក៏អាចស្វែងរកភ្នាក់ងារទេសចរណ៍ដែលអ្នកចូលចិត្តបាន។

អ៊ែមមឺរឹត
អ៊ែមមឺរឹត

ខាងក្រោមនេះ គឺជាតម្លៃពិសេស និងទិសដៅដែលបានដាក់បញ្ចូលក្នុងការផ្តល់ជូន៖

តារាងតម្លៃពិសេស
តារាងតម្លៃពិសេស

ហោះហើរកាន់តែប្រសើរជាមួយអ៊ែមមឺរឹតពីប្រទេសកម្ពុជាទៅកាន់ពិភពលោក

អតិថិជនទាំងអស់នៅគ្រប់ថ្នាក់របស់យន្តហោះ ទទួលបាននៅការបំពាក់ជាមួយអេក្រង់ធំបំផុតនៅក្នុងវិសយ័អាកាសចរណ៍ ហើយអ្នកដំណើរនៅក្នុងថ្នាក់សន្សំសំចៃ (Economy Class) អាចរីករាយនឹងការកម្សាន្តនៅលើយន្តហោះតាមរយៈអេក្រង់ទំហំ ១៣.៣ អ៊ីញ។ នៅក្នុងថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់ហ្វឹសខ្លាស់ (First Class) អេក្រង់មានទំហំ ២៣ និង ៣២ អ៊ីញ ដែលជាបទពិសោធន៍ទស្សនាដ៏ឧត្តម។ លើសពីនេះទៀត អ៊ែមមឺរឹត តែងតែបន្តវិនិយោគលើការកម្សាន្តដ៏ល្អបំផុត ដើម្បីនាំមកនូវបទពិសោធន៍ដែលមិនធ្លាប់មានដល់អ្នកដំណើរគ្រប់រូបទាំងការហោះហើររយៈពេលខ្លី និងវែងដោយនាំមកនូវជម្រើសដ៏ធំនៃកម្មវិធីផ្សាយផ្ទាល់កីឡាអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដូចជា CNN, BBC World News, Sky News, Euro News, CNBC and NHK World។

ប្រព័ន្ធកម្សាន្តក្នុងយន្តហោះដែលឈ្នះពានហៅថា អាយស៍ (ICE) Skytrax បានបោះឆ្នោតឲ្យល្អបំផុតក្នុងរយៈពេល ១៥ ឆ្នាំបន្តបន្ទាប់គ្នា ដែលមានកម្មវិធីកម្សាន្តជាង ៤៥០០ ប៉ុស្ត៍ ក្នុងនោះរួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ច្រើនភាសារ តន្ត្រី និងហ្គេម សម្រាប់មនុស្សពេញវ័យ និងកុមារផងដែរ។ តាមរយៈប្រព័ន្ធកម្សាន្តនេះ មានខ្សែភាពយន្តជាង ១០០០​ រឿង ដែលច្រើនជាងបណ្តាញហោះហើរផ្សេងទៀតទូរទស្សន៍ពេញនិយម កម្មវិធីតន្ត្រីរាប់ពាន់រាប់ម៉ឺនបទ ផតខាស់ (Podcasts) និងហ្គេម។

អ្នកដំណើរអាចអង្គុយលេងកម្សាន្ត និងរីករាយទស្សនាខ្សែភាពយន្តថ្មីបំផុតជាមួយដៃគូធ្វើដំណើររបស់ពួកគេ ហើយអាចបង្កើតផ្លេរលីសចម្រៀង (Playlist) របស់ពួកគេមុនពេលហោះហើរបានតាមរយៈកម្មវិធីទូរស័ព្ទ។ អាចជ្រើសរើសពីកម្មវិធីដ៏សន្ធឹកសន្ធាប់ ដែលតែងតែធ្វើបច្ចុប្បន្នភាពប្រចាំខែ ទាំងនេះហើយដែលធ្វើឲ្យអ្នកដំណើរជាក្រុមអាចស៊ីង sync កម្មវិធីបានជាមួយដៃគូធ្វើដំណើរដ៏រីករាយជាមួយគ្នា។

អ៊ែមមឺរឹត
អ៊ែមមឺរឹត

អ៊ែមមឺរឹត ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់នៅលើពិភពលោក ដែលបានដាក់ចេញនូវបណ្ដាញនិម្មិតពិតនៃបច្ចេកវិទ្យា (virtual reality​​) នៅលើប្រព័ន្ធឌីជីថល ពោលគឺការបង្ហាញកៅអី 3D។ នៅលើគេហទំព័ររបស់ក្រុមហ៊ុន http://www.emirates.com អតិថិជនអាចស្វែងរកកៅអី 3D​ដែលឈ្នះពាននៅក្នុងនៃយន្តហោះអ៊ែមមឺរឹត Boeing 777 ឬអ៊ែមមឺរឹតប្រភេទ A380 ប្រសិនបើអ្នកធ្វើដំណើរនៅលើយន្តហោះនិមិត្តរូបចេញដំណើរពីទីក្រុងឌូបៃទៅកាន់គោលដៅផ្សេងទៀតទៅទីតាំងផ្សេងៗលើពិភពលោកដែលបច្ចុប្បន្នបលើសពី ៥០ គោលដៅ។ បច្ចេកវិទ្យា VR នេះអាចឱ្យអ្នកធ្វើដំណើរនៅក្នុងក្រុមស្វែងរកកៅអីពីគ្រប់ថ្នាក់ក្នុងយន្តហោះ និងស្វែងរកកាបីនទូលាយមុនពេលពួកគេជ្រើសរើសកន្លែងអង្គុយរបស់ពួកគេ។

អ៊ែមមឺរឹត ផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃរវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរនៃប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ ជាមួយទីក្រុងដ៏រស់រវើកនៃក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹត បានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ​ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២​ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣​ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។

អ៊ែមមឺរឹត
អ៊ែមមឺរឹត

ចំពោះព័ត៌មានបន្ថែមពី អ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុត្រយន្តហោះ និងតារាងពេញលេញពីល័ក្ខខ័ណ្ឌសូមទាក់ទងទៅភ្នាក់ងារភ្នាក់ងារទេសចរណ៍របស់អ្នក ឬចូលទៅកាន់គេហទំព័រ www.emirates.com/kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T