ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិ នៅកម្ពុជា!

//s4.kh1.co/3d/3da576b762d3127ddf34a0a2b7274706ba0eaa25.jpg
សង្គម

 ០១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ប្រជាជនកម្ពុជា និងអ្នកដែលចូលចិត្តណេសកាហ្វេរាប់ពាន់នាក់រួមជាមួយនឹងប្រជាជនជាង ​១៨០ ប្រទេសនៅទូទាំងពិភពលោក បានចូលរួមអបអរ និងប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការរៀបចំនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «ទិវាណេសកាហ្វេ» ហើយត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងឲ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈមានការជួបជុំគ្នា ដើម្បីចូលរួមអបអរសាទរ និងប្រារព្ធទិវាកាហ្វេនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខែតុលាក៏ត្រូវបានប្រកាសថា ជាខែនៃការអបអរសាទរទិវាកាហ្វេអន្តរជាតិ និងជាលើកទី១ហើយដែលកម្ពុជា​បានប្រារព្ធទិវានេះឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមអបអរសាទរ ការសម្តែងពីក្រុមតន្រ្តី និងកម្មវិធីសប្បាយៗជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមការងារណេសកាហ្វេបានធ្វើដំណើរជុំវិញទីក្រុង ដើម្បីចែកណេសកាហ្វេដោយឥតគិតថ្លៃជូនដល់សាធារណជន ហើយនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខឯណោះវិញ ក៏មានការដាក់ឲ្យភ្លក្សនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃណេសកាហ្វេ Blend & Brew យ៉ាងពិសេសផងដែរ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ ល្ងាច ​នៅខាងមុខរោងកុន Major Cineplex។ លើសពីនេះទៅទៀត ពេញមួយខែតុលានេះ អតិថិជនទាំងអស់នឹងទទួលបាននូវប្រូម៉ូសិនយ៉ាងពិសេសសម្រាប់ការជាវណេសកាហ្វេកំប៉ុង។

ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា

ការប្រារព្ធពិធីនេះក៏បានផ្តល់ជូនណេសកាហ្វេជាច្រើនដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង​ សៀម​រាប កំពង់ចាម និងរាជធានីភ្នំពេញ ដូច្នេះសាធារណជននឹងទទួលបានឱកាសរីករាយក្នុងការទទួលទានកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីណេសកាហ្វេ។ ណេសកាហ្វេ ក៏បានសហការជាមួយក្រុមហ៊ុនតូតាល់ ផ្តល់ជូនកម្មវិធីប្រូម៉ូសិនយ៉ាងពិសេសដល់អតិថិជនទាំងអស់គឺ “ទិញមួយ ថែមមួយ” សម្រាប់ការជាវណេសកាហ្វេកំប៉ុង នៅតាមហាងផងដែរ។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្ម និងគុណតម្លៃរបស់ណេសកាហ្វេ ដែលផ្តោតសំខាន់លើការតភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ការចែករំលែកផលិតផលដែលមានគុណភាពល្អ និងលើកកម្ពស់កាហ្វេប្រកបដោយនិរន្តរភាព។ កម្មវិធីប្រូម៉ូសិនពិសេសរយៈពេលពេញមួយខែនេះ មានគោលបំណងណែនាំកាហ្វេដល់អតិថិជនថ្មី ​ឬអតិថិជនដែលចង់ពិសាកាហ្វេដែលមានគុណភាពល្អ និងចែករំលែកនូវម៉ាកកាហ្វេដ៏ពេញនិយមជាមួយអ្នកដែលចូលចិត្តកាហ្វេ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជានៅឆ្ងាយពីទីប្រជុំជន។

ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
https://s4.kh1.co/__image/w=650,h=367,q=100/6b/6b5648194c08481eab0c84959475873fb282fb7e.jpg

លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

«ទិវាកាហ្វេអន្តរជាតិ គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើង ដើម្បីជាការចូលរួមអបអរសាទរកាហ្វេជាភេសជ្ជៈមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយសព្វថ្ងៃព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក។ ទិវាកាហ្វេអន្តរជាតិ ដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកដែលចូលចិត្តពិសាកាហ្វេនៅក្នុងសកលលោក បានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកសេចក្តីស្រឡាញ់ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការគាំទ្រកាហ្វេ»។

លោកស្រីបានបន្តថា៖

«ដោយយល់ឃើញពីសារៈសំខាន់ និងគុណតម្លៃដ៏ធំធេងនៃទិវានេះហើយ ទើបយើងមានកិត្តិយសយ៉ាងក្រៃលែងដើម្បីចូលរួមអបអរ និងប្រារព្ធទិវាណេសកាហ្វេនេះឡើងជាមួយប្រជាជន និងអ្នកដែលចូលចិត្តកាហ្វេទាំងអស់នៅកម្ពុជា។ ណេសកាហ្វេ គឺជាម៉ាកសញ្ញាកាហ្វេដ៏ល្បីល្បាញរបស់ប្រជាជនទូទាំងពិភពលោក ដែលតែងតែផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការចាប់ផ្តើមថ្ងៃថ្មីជាមួយរឿងរ៉ាវដែលល្អៗពីមនុស្សនៅជុំវិញខ្លួន តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្តរបស់កាហ្វេប្រភេទនេះ។ ណេសកាហ្វេផ្តល់នូវរសជាតិដ៏អស្ចារ្យតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនពីមួយជំនាន់ទៅមួយជំនាន់»៕

ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T