ព្រហ្មលិខិត! បុរសម៉ាឡេស៊ីម្នាក់ សម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រីទាំងពីរនាក់តែម្តង!

//s6.kh1.co/2c/2cccd5944b223bb1ecd1801e0de68d8e48abedba.jpg
សង្គម

 ០១-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ផ្ទុះការភ្ញាក់ផ្អើលមួយលើបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបុរសសម្បូរស្នេហ៍សញ្ជាតិម៉ាឡេស៊ីម្នាក់ បានសម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រីដល់ទៅ ២នាក់ ក្នុងពេលតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនៅក្នុងថ្ងៃមង្គលការ
រូបភាពនៅក្នុងថ្ងៃមង្គលការ

រឿងរ៉ាវមួយនេះ ត្រូវបានចែករំលែកនៅលើបណ្តាញ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jimmy Jim ដែលត្រូវបានគេជឿជាក់ថា ត្រូវជាបងប្អូនជីដូនមួយជាមួយនឹងកូនកំលោះ។ ពិធីមង្គលការនេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃសុក្រ ទី២៧ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ នៅក្នុងកូនក្រុង Semporna រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

បើតាមការឲ្យដឹង តាមរយៈការបង្ហោះចែកចាយនោះ ដំបូងឡើយ កូនកំលោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងនារីម្នាក់ ដែលនឹងក្លាយជាអនាគតកូនក្រមុំ រស់នៅក្នុងទីក្រុង Kota Kinabalu ។ ប៉ុន្តែក្រោយមក បុរសដែលជាកូនកំលោះនោះ ក៏បានស្គាល់នារីម្នាក់ទៀត រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច នៅពេលដែលរូបគាត់បានទៅធ្វើការងារថ្មី នៅឯរមណីយដ្ឋានមួយលើកោះ Mabul ។

រូបភាពនៅក្នុងថ្ងៃមង្គលការ
រូបភាពនៅក្នុងថ្ងៃមង្គលការ

វាពិតជាអារម្មណ៍ដ៏តានតឹងមួយ ដោយសារតែខ្លួនបានភ្ជាប់ពាក្យរួចរាល់ ប៉ុន្តែបែរជាមកជាប់ចិត្តស្រលាញ់នារីម្នាក់ទៀត ខណៈដែលខ្លួនក៏មិនចង់បាត់បង់គូដណ្ដឹងចោលនោះដែរ។ រហូតក្រោយមក គាត់ក៏បានពិភាក្សាគ្នា នឹងសម្រេចចិត្តរៀបការជាមួយនឹងពួកនាងទាំងពីរនាក់ ក្នុងថ្ងៃតែមួយជាមួយគ្នាតែម្តង។

ជាក់ស្ដែង រូបភាពជាច្រើនសន្លឹក ក៏ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាមួយនឹងទឹកមុខស្រស់ញញឹម សើចសប្បាយរបស់កូនកំលោះ ដោយកូនក្រមុំទាំងពីរ បានឈរនិងអង្គុយអមសងខាងកូនកំលោះ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេផងដែរ។ ប៉ុន្តែបើងាកមកចាប់អារម្មណ៍ ទឹកមុខរបស់កូនក្រមុំទាំងពីរវិញ នៅក្នុងរូបភាពខ្លះ មើលទៅពួកនាងហាក់ដូចជាមិនពេញចិត្តនឹងការរៀបចំ ឬការរៀបការបែបនេះនោះទេ។

រូបភាពនៅក្នុងថ្ងៃមង្គលការ
រូបភាពនៅក្នុងថ្ងៃមង្គលការ

បើទោះបីជាយ៉ាងណាក្តី អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់ពួកគេទាំងបីនាក់ផងដែរ។ ខណៈក៏មានអ្នកខ្លះនិយាយថា កូនកំលោះពិតជាសំណាងមែន។ ឯខ្លះទៀតថា វាគឺព្រេងវាសនាហើយ ដែលបណ្តាលឲ្យអ្នកទាំងបីបានជួបគ្នាបែបនេះ។

ជាមួយគ្នានេះ គេក៏សង្ឃឹមថា ចំណងគ្រួសាររវាងពួកគេទាំងបីនាក់ នឹងអាចរួមរស់នៅជាមួយគ្នាពេញដោយសុភមង្គល រហូតដល់សូន្យជីវិតផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T