បែកធ្លាយ Gyuri អតីតក្រុម Kara កំពុងមានស្នេហាជាមួយកូនប្រុសត្រកូលអភិជនម្នាក់ ប្អូននាង៧ឆ្នាំ!

//s6.kh1.co/26/26b5a2e5457d0645a4d1952c5e04a5ed5f8c8472.jpg
នារី

 ០១-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទីបំផុតកាលពីថ្មីៗនេះ តារាចម្រៀងស្រី Gyuri អតីតសមាជិកក្រុម KARA ត្រូវបានគេរាយការណ៍មកថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹង ចៅប្រុសច្បង របស់អតីតប្រធានក្រុមហ៊ុនសំណង់ធំល្បីឈ្មោះ Dongwon ឈ្មោះថា Song Ja Ho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាមដឹង អ្នកទាំងពីរបានជួបគ្នាដំបូង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងកម្មវិធីតាំងពិព័រណ៌ Jon Burgerman នៅឯមជ្ឍមណ្ឌលសិល្បៈសហសម័យ ទីក្រុង សេអ៊ូល។ យ៉ាងណាមិញ ស្នេហារបស់អ្នកទាំងពីរគឺបានផ្តើមចេញ ដោយសារតែពួកគេស្រលាញ់គំនូរដូចគ្នាផងដែរ។

មិនតែប៉ុណ្ណោះ គួរឲ្យដឹងផងដែរថា លោក Song Ja Ho គឺជាចៅប្រុសច្បងរបស់លោក Song Seung Hun ដែលជាអតីតប្រធានក្រុមហ៊ុនសំណង់ធំល្បីឈ្មោះ Dongwon ហើយបច្ចុប្បន្ននេះផងដែរ លោក Song Ja Ho មានអាយុ ២៤ឆ្នាំហើយ ខណៈដែលតារាចម្រៀងស្រីនាង Gyuri មានអាយុ ៣១ឆ្នាំ ពោលគឺលោកអាយុតិចជាង Gyuri រហូតដល់ទៅ ៧ឆ្នាំឯណោះ ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជាមានភាពចុះសម្រុងគ្នាបានល្អណាស់។

លើសពីនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ គេថែមទាំងប្រទះឃើញ គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានបណ្តើរគ្នាដើរលេងដល់យប់ជ្រៅយ៉ាងសប្បាយរីករាយ នៅឯម្តុំ Gangnam និង Jamsil និងថែមទាំងbanបន្តទៅញុំាអាហារពេលល្ងាច នៅឯម្តុំ Cheongdam-dong ថែមទៀតផងដែរ៕

Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Gyuri និងមិត្តប្រុសវ័យក្មេង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T