ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG បានមកដល់កម្ពុជាហើយ!

//s6.kh1.co/2a/2a71ff2623d68224f4fdde09cafd113d5e703d2d.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតខ្នាតធំរបស់ MOBILE LEGEND BANG BANG WORLD CAMBODIA QUALIFIER ហៅកាត់ថា M1 ដែលទទួលរៀបចំការប្រកួតដោយក្រុមហ៊ុន GEN និងសហការដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានមកដល់ប្រទេសកម្ពុជាទៀតហើយ ដោយបានបើកធ្វើកាចុះឈ្មោះចូលរួមប្រកួតរួចរាល់ហើយ ដោយបានបញ្ចប់ការចុះឈ្មោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដោយមានចំនួនក្រុមកំណត់ ១២៨ ក្រុម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG

ការប្រកួតនេះនឹងធ្វើការជម្រុះវគ្គ ONLINE ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ តទៅ ដើម្បីស្វែងរកក្រុមខ្លាំង ៤ ក្រុមចុងក្រោយឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON ២ សែនសុខ។ ចំណែកឯប្រាក់រង្វាន់សរុបមានចំនួន ៦,០០០ ដុល្លារ បូករួមទាំង Diamond (ពេជ្រ) ទៀតផង ក្រុមកីឡាករជ័យលាភីជើងឯកនឹងទទួលបានសិទ្ធិចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី តំណាងឲ្យប្រទេសកម្ពុជាវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩

ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០,០០០ ដុល្លារ នឹងប្រព្រឹត្តិទៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមប្រកួត ១៦ ក្រុម មកពី ១៣ ប្រទេសមានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី សិង្ហបុរី ភូមា វៀតណាម ថៃ ជប៉ុន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី និងកម្ពុជា។ ការប្រកួតមាន២ដំណាក់កាល គឺដំណាក់កាលទី១ វគ្គ GROUP STAGE ដែលហៅថាវគ្គសន្សំពិន្ទុនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ គឺនៅថ្ងៃទី១១-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណែកឯដំណាក់ទី២ គឺវគ្គ PLAY OFF ដែលជាវគ្គជម្រុះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ 

ចំណែកឯទស្សនិកជនដែលជាអ្នកគាំទ្រ និងស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON 2 សែនសុខ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

សម្រាប់ក្រុមដែលបានចុះឈ្មោះប្រកួតហើយ និងព័ត៌មានបន្ថែមសូមចូលទៅកាន់តំណនេះ៖ https://www.facebook.com/MobileLegendsGameCambodia/posts/2733448500021942

ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG

ដូច្នេះក្រុមកីឡាករទាំងអស់ កុំឲ្យឱកាសដ៏ធំនេះកន្លងផុតទៅ សូមចូលរួមប្រកួតដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ចំណែកឯទស្សនិកជន ដែលជាអ្នកគាំទ្រ និងស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON 2 សែនសុខ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ៕

ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T