យោងតាមគេហទំព័រ redflava របស់ប្រទេសចិន ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ បានឲ្យដឹងថា តារាម៉ូដែលរបស់ប្រទេសចិន Zeng Ke Ke បានជាប់ឈ្មោះ ជាកំពូលតារាម៉ូដែល ប្រចាំខែមិនា ឆ្នា២០១៣ នេះ។

តារាម៉ូដែល Zeng Ke Ke កើតនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩៩១ មានកំពស់ ១ម៉ែត្រ និង៧០សង់ទីម៉ែត្រ និងទំងន់ ៤៦គីឡូក្រាម មកពីទីក្រុង Chengdu ប្រទេសចិន ហើយនាងគឺជាតារាម៉ូដែល ដែលមានការទាក់ទាញ ដោយសារតែសម្រស់ និងភាពស៊ិចស៊ីរបស់នាង។

សូមបញ្ជាក់ផងដែរថា តារាម៉ូដែល Zeng Ke Ke រូបនេះ បានចូលមកប្រលូកក្នុងវិស័យសិល្បៈ និងមានឈ្មោះល្បីល្បាញ ក្នុងឆ្នាំ២០១១ ហើយត្រូវបានអ្នកនិយមប្រើប្រាស់អ៊ិនធើណេត នៅក្នុងប្រទេសចិន ដាក់រហ័ស្សនាមឲ្យនាងថា “Little Lena Fujii”។

ដូចគ្នានេះដែរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត ភាពស៊ិចស៊ី និងទេព្យកោសល្យ របស់តារាម៉ូដែល Zeng Ke Ke បានធ្វើឲ្យនាង ក្លាយទៅជាតារាម៉ូដែលមានឈ្មោះល្បី មិនថានៅក្នុងប្រទេសចិន ក៏ដូចជាតាមបណ្តាញអ៊ិនធើណេត នៅជុំវិញតំបន់អាស៊ី ថែមទាំងធ្វើឲ្យនាង ក្លាយខ្លួនទៅជា កំពូលតារាម៉ូដែលប្រចាំខែមិនា ឆ្នាំ២០១៣ នេះទៀតផង។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាម៉ូដែលដ៏ស្រស់ស្អាតរូបនេះ?





















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]