ទោះម្តាយទើបតែស្លាប់ តែឡេង មុន្នីរចនា មិនមើលនឹងភ្នែក ទៅលើកទឹកចិត្ត អ៊ុក ដារ៉េត ដែលម្តាយទើបស្លាប់ថ្មីៗដូចគ្នា!

//s6.kh1.co/81/81bcf03a7285a5392f5bfc6aaa704911ccc13699.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖​ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី ឡេង មុន្នីរចនា​ បានជួបទុក្ខជាទម្ងង់ ក្រោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាពទៅទាំងក្តីសោកស្តាយយ៉ាងខ្លាំង ត្រឹមរយៈពេលដ៏ខ្លី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបានប៉ុន្មានផង តារាសម្តែងភេទទី៣ម្នាក់ទៀត អ៊ុក ដារ៉េត​ ក៏បានទទួលដំណឹងមិនល្អបាត់បង់អ្នកម្តាយដូចគ្នា ដោយសារតែជំងឺ គ្មានប្រាក់សូម្បីតែធ្វើបុណ្យជូនម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតែម្តង។

ទន្ទឹមនឹងថ្ងៃដ៏សោកសៅបែបនេះ តារាសម្តែងស្រី ឡេង មុន្នីរចនា ដែលទើបនឹងបាត់បង់ម្តាយដូចគ្នានោះ មិនមើលនឹងភ្នែកនោះទេ បានធ្វើការទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្ត ថវិកាមួយចំនួនជូនដល់តារាភេទទី៣រូបនេះ ដែលទើបតែបាត់បង់ម្តាយ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាសរសើរដល់ទឹកចិត្តនាង ដែលទោះបីជាកំពុងតែជួបបញ្ហា ពិបាកចិត្ត ដែលម្តាយទើបស្លាប់យ៉ាងណាក្តី តែនាងនៅតែទៅចូលបុណ្យ លើកទឹកចិត្ត ដែលទើបនឹងបាត់បង់ម្តាយដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឡេង មុន្នីរចនា និងម្តាយដែលទើបស្លាប់
ឡេង មុន្នីរចនា និងម្តាយដែលទើបស្លាប់
ឡេង មុន្នីរចនា និងម្តាយដែលទើបស្លាប់
ឡេង មុន្នីរចនា និងម្តាយដែលទើបស្លាប់
អ៊ុក​ ដារ៉េត
អ៊ុក​ ដារ៉េត
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
អ៊ុក​ ដារ៉េត ក្នុងពិធីបុណ្យម្តាយ 
ឡេង មុន្នីរចនា ក្នុងពិធីបុណ្យម្តាយអ៊ុក​ ដារ៉េត
ឡេង មុន្នីរចនា ក្នុងពិធីបុណ្យម្តាយអ៊ុក​ ដារ៉េត
ឡេង មុន្នីរចនា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T