ក្នុងថ្ងៃរៀបការយ៉ាងរ៉ូមែនទិក ព្រឹកមិញនេះ Justin កាត់សក់ឡើងសង្ហា សំខាន់ដើរតាមថ្នមប្រពន្ធអស់ស្ទះ!

//s6.kh1.co/23/23f48427282011af2d680293618165cfdc0e04be.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ទីបំផុត ថ្ងៃដ៏ពិសេសរបស់តារាចម្រៀងប្រុសល្បីល្បាញ Justin Bieber ជាមួយនឹងតារាម៉ូដែលស្រី Hailey Baldwin បានមកដល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពនិងរូបថតជាច្រើនត្រូវគេថតបាន បានឲ្យដឹងថា Justin និង Hailey បានរៀបចំប្រារព្ធធ្វើពិធីមង្គលការរបស់ពួកគេ នៅលើឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក ក្នុងរដ្ឋ California។ បន្ថែមពីនេះ ពួកគេក៏បានធ្វើដំណើរទៅកាន់ ទីតាំងរៀបការតាំងពីព្រឹកព្រលឹម ដើម្បីជួបអ្នករៀបចំចាត់ចែងកម្មវិធីរបស់ពួកគេ ហើយពួកគេក៏បានឆ្លៀតពេលជាទូកកម្សាន្ត ជាមួយនឹងគ្នាយ៉ាងសប្បាយរីករាយនៅឯទីនោះផងដែរ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ Justin តែងតែដើរតាមពីក្រោយ​ មើលថែប្រពន្ធជាទីស្រលាញ់របស់លោក គ្រប់ជំហ៊ាន គួរឲ្យច្រណែនតែម្តង។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺគេបានសង្កេតឃើញការតុបតែងខ្លួនរបស់ Justin ក៏មានការប្រែប្រួលខ្លាំងខុសពីមុនដាច់ផងដែរ ពោលគឺលោកបានប្រែមកជាសង្ហាជាថ្មីក្នុងថ្ងៃរៀបការពិសេសរបស់ខ្លួន ជាមួយនឹងការលេងម៉ូតកាត់សក់ខ្លី ទឹកមុខស្រស់ស្រាយ និងបានស្លៀកពាក់យ៉ាងស្រស់សង្ហាសាកសមជាសុភាពបុរស ថែមទៀតផងដែរ។

គួរឲ្យដឹងផងដែរ ពិធីមង្គលការរវាងតារាវ័យក្មេងមួយគូនេះ ពួកគេបានរៀបចំជាលក្ខណៈបែបផ្ទាល់ខ្លួនបំផុត ពោលគឺមានការអញ្ចើញចូលរួម តែពីសំណាក់សាច់ញាតិក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធដូចជាតារាម៉ូដែលស្រី Kendall Jenner កញ្ញា Katy Perry Drake  Kenny Florida និងតារាល្បីៗជាច្រើននាក់ទៀត ក៏ដូចជាក្រុមអ្នកសារព័ត៌មានត្រឹមតែ២ទៅ៣នាក់តែប៉ុណ្ណោះផងដែរ៕

Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
https://s4.kh1.co/__image/w=650,h=624,q=100/0d/0da7c24f872daf5878a33bc795b815bc01e5159a.jpg
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
https://s6.kh1.co/__image/w=650,h=619,q=100/e2/e269f1344012e485db47a8500563b9ba7ac56122.jpg
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
https://s4.kh1.co/__image/w=620,h=516,q=100/34/3475feea0eafc782a68a440df3822eaffb9e8c2f.jpeg
Justin Bieber និង Hailey Bieber
Justin Bieber និង Hailey Bieber
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T